Img 1426
Swift cc time

លោក ទីវ តារារិទ្ធ ប្រគល់ថវិកាពាក់កណ្ដាលដែលកៀរគរបានអំឡុងដំណើរផ្សងព្រេងជិះកង់ ជូនមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ មូលនិធិគន្ធបុប្ផាកម្ពុជា)

ខេត្តសៀមរាប៖ លោក ទីវ តារារិទ្ធ និងក្រុមគ្រួសារ បាននាំយកថវិកាពាក់កណ្ដាលដែលកៀរគរបានពីអ្នកគាំទ្រ ក្នុងអំឡុងដំណើរផ្សងព្រេងជិះកង់តែម្នាក់ឯង ឆ្លងកាត់ប្រទេសចំនួន ៤០ ក្នុងរយៈចម្ងាយ ៥៧ ០០០ គីឡូម៉ែត្រ ដោយប្រើរយៈពេល២ ឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

បើតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា គណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីស្វាគមន៍ និងសំណេះសំណាលជាមួយលោក ទីវ តារារិទ្ធ និងក្រុមគ្រួសារ ក្នុងឱកាសដែលលោកបាននាំយកថវិកាពាក់កណ្ដាលជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណជូន លោក ទីវ តារារិទ្ធ និងក្រុមគ្រួសារ ចំពោះបេកកម្មដ៏មានតម្លៃនេះ។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សាធារណជន ដែលមានទឹកចិត្តសប្បុរសបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ ដោយហេតុថាទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ជារាងរាល់ថ្ងៃ ដោយមិនរង់ចាំរហូតដល់យុទ្ធនាការកៀរគរថវិកាលើកក្រោយៗនោះទេ។

សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕


Khcct banner

អត្ថបទទាក់ទង