Yearendyearend1140x150

អាជ្ញាធរ៖ ការកាប់ព្រៃឈើនៅតែបន្តកើតមាន ដោយសារតែអ្នកមានអំណាចនៅពីក្រោយខ្នង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ គណ:កម្មាធិការជាតិដើម្បីទប់ ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បី​វាទយកដីធ្វើជាកម្មសិទ្ធិ បានបានលើកឡើងថាបើទោះបីមានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លីរបស់រាជ រដ្ឋាភិបាល ប៉ុន្តែបញ្ហារំលោភកាន់កាប់ដីព្រៃឈើរបស់រដ្ឋនៅតែកើតមានជាបន្តបន្ទាប់តាមគ្រប់រូបភាព។

បើតាមគណៈកម្មាធិការដដែលបានឲ្យដឹងថា ការកាប់រានដីព្រៃឈើធ្វើកសិកម្ម ពាណិជ្ជកម្ម សង់លំនៅឋាន ជនមានអំណាចបំផុសចលនាប្រជាពលរដ្ឋក្រីក្រឱ្យកាប់ទន្ទ្រាញដីព្រៃឈើរួចធ្វើលិខិតទិញលក់ ផ្ទេរកម្មសិទ្ធិដោយ មានការបញ្ជាក់ទទួលស្គាល់ពីរដ្ឋអំណាច។ បញ្ហាទាំងអស់នេះ គឺជាចំណោទធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដែលធ្វើឱ្យគណ:កម្មាធិការជាតិមានការបារម្ភចំពោះការបាត់បង់ធនធានដីព្រៃឈើជាតិយើងនាពេលអនាគត។

គណ:កម្មាធិការជាតិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលជាប្រធានគណ:កម្មាធិកា កាលពីព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានគោលបំណងធ្វើការត្រួតពិនិត្យ តាមដាន និងវាយ តម្លៃលើលទ្ធផលសម្រេចបានពីការអនុវត្តច្បាប់ អនុក្រឹត្យ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រមូលយកនូវរាល់មតិ បទពិសោធន៍ពីគ្រប់សមាជិកគណ:កម្មាធិការ អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំជាយុទ្ធសាស្រ្តដោះស្រាយជាប្រព័ន្ធនូវរាល់បញ្ហាដែលកំពុងតែកើតមានទាក់ទងការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋ វាទយកដីធ្វើជាកម្មសិទ្ធិ។

សូមបញ្ជាក់ដែរ គណៈកម្មាធិការជាតិទទួលយកនូវរាល់មតិ យោបល់ និងសំណូមពរពីគ្រប់សមាជិក ដើម្បីឱ្យសេចក្តីព្រាងនេះមានសុគតភាព តម្លាភាព និងសុក្រឹត្យភាព និងជាពិសេសស្របតាមខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ព្រៃឈើ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង