Cctimesw1140xh150cm copy

បុគ្គលិក«ធនាគារចិន»ដែលវិជ្ជមានកូវីដប៉ះពាល់អតិថិជន៣៨នាក់ តែពាក់ម៉ាស់ជាប់អំឡុង​ធ្វើការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ធនាគារចិនសាខាភ្នំពេញ(BOC Phnom Penh Branch) 

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារចិនសាខាភ្នំពេញ(BOC Phnom Penh Branch) បុគ្គលិកដែលមានវិជ្ជមានវីរុសកូវីដ-១៩ បានពាក់ម៉ាស់ជាប់ក្នុងអំឡុងពេលធ្វើការ ហើយគាត់បានបំរើសេវាកម្មដល់អតិថិជនសរុបចំនួន ៣៨ នាក់។

ធនាគារចិនសាខាភ្នំពេញ បានចេញសេចក្តីជូនដំណឹងអម្បាញ់មិញ បានរៀបរាប់អំពីការងារ(Work track)របស់បុគ្គលិកម្នាក់ដែលមានវិជ្ជមានវីរុសកូវីដ-១៩ ។

បើតាមសេចក្តីជូនដំណឹង បានអោយដឹងថា បុគ្គលិករូបនោះកាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកា (ថ្ងៃសៅរ៍) និង ២៨វិច្ឆិកា (ថ្ងៃសៅរ៍) បានធ្វើការនៅបញ្ជរមិនមែនសាច់ប្រាក់លេខ១១នៃជាន់ទី១របស់ធនាគារ ហើយចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា (ថ្ងៃអង្គារ) រហូតដល់ថ្ងៃទី ២៧ ខែវិច្ឆិកា (ថ្ងៃសុក្រ) បានធ្វើការនៅបញ្ជរមិនមែនសាច់ប្រាក់លេខ៧នៅជាន់ទី២ របស់ធនាគារពេញមួយថ្ងៃ។

បន្ទាប់ពីពិនិត្យមើលវីដេអូកាមេរាសុវត្ថិភាពបានអោយដឹងថា បុគ្គលិករូបនោះបានពាក់ម៉ាស់ក្នុងកំឡុងពេលធ្វើការជាប់ជាប្រចាំ និងបានបំរើសេវាកម្មដល់អតិថិជនសរុបចំនួន៣៨នាក់។ខាងធនាគារនឹងទាក់ទងទៅកាន់អតិថិជនទាំងនោះជាបន្តបន្ទាប់ ដើម្បីជូនដំណឹងដល់ពួកគាត់អំពីហានិភ័យដែលអាច មាន ដោយសារបានប្រស័យទាក់ទងជាមួយបុគ្គលិករូបនោះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារចិនសាខាភ្នំពេញ ធនាគារចិនបានដើម្បីសំដែងការសួរសុខទុក្ខ យកចិត្តទុកដាក់ ការព្រួយបារម្ភនិងការសុំទោសដល់អតិថិជន និងរំលឹកដល់អតិថិជនឱ្យប្រុងប្រយ័ត្ន រឺទៅតេស្តរកមេរោគកូវីដ១៩ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ធនាគារចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង