681 ezgif.com resize
Swift cc time

ភាពយន្តខ្នាតខ្លីកម្ពុជា២រឿង ដណ្តើមបានពានរង្វាន់ Best Short Film និង Best Leading Actress ក្នុងមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ភាពយន្តខ្នាតខ្លីកម្ពុជាមានចំណងជើងថា Respoken ទទួលពានរង្វាន់ អ្នកដឹកនាំភាពយន្តខ្នាតខ្លីល្អបំផុត (Best Short Film) ខណៈដែលភាពយន្តរឿង ឆេះក្លឹបក្រោមដី របស់ផលិតកម្មអិលឌី អេនធើធេនម៊ិន បានទទួលបានពានរង្វាន់តួឯកស្រីឆ្នើម (Best Leading Actress) នៅក្នុងមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣”ឆ្នាំ២០២៥ ។

ក្នុងពិធីប្រគល់ពានរង្វាន់ ‘មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣” កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាន សូមសម្ដែងនូវការអបអរសាទរជូនចំពោះផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្តទាំងអស់ ដែល ទទួលបានពានរង្វាន់ក្នុងមហោស្រពនាឆ្នាំនេះ។ ពានទាំងនេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាកម្លាំងចិត្តជំរុញឱ្យឱ្យផលិតករ សិល្បកររបស់យើងខិតខំបង្កើតភាពច្នៃ ប្រតិដ្ឋបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍឧស្សាហកម្មភាពយន្ត កាន់តែរីកចម្រើន។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពភាពយន្តកម្ពុជាអាស៊ី បានទទួលស្នាដៃភាពយន្តចូលរួម ចំនួន១៥០ចំណងជើង ក្នុងនោះមានភាពយន្តខ្នាតវែងចំនួន៦០ចំណងជើង និងភាពយន្តខ្នាតខ្លីចំនួន៩០ចំណងជើង។

លោកបញ្ជាក់ថា ពានរង្វាន់សរុបចំនួន១៩ពានបានផ្ដល់ជូនផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង ព្រមទាំងតារាសម្ដែងឆ្នើម ក្នុងនោះ ភាពយន្តខ្នាតខ្លីកម្ពុជា មានចំណងជើងថា Respoken បានទទួលពានរង្វាន់ Best Short Film Director និង ពានរង្វាន់ Best Short Film ចំណែកភាពយន្តរឿង ភ្លើងឆេះក្លឹបក្រោមដី របស់ផលិតកម្មអិលឌី អេនធើធេនម៊ិន បានទទួលបានពានរង្វាន់តួឯកស្រីឆ្នើម (Best Leading Actress) ដែលមានកញ្ញា ជា សុភាព ជាតួរសម្ដែងផងដែរ។

លោកស្រី ភឿង សកុណា បានថ្លែងថា ការរៀបចំមហោស្រពនេះបានលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ជាពិសេសលើវិស័យភាពយន្ត និងជាការផ្ដល់ឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្តបានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសរបស់យើងទាំងអស់គ្នា។

លោកស្រី LIU Miaomiao ប្រធានមេប្រយោគ នៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣ចាត់ទុកថា ព្រឹត្តិការណ៍នេះ បាន ចូលរួមផ្លាស់ប្ដូរ និងរៀនសូត្រពីដៃគូពាក់ព័ន្ធនៅក្នុងឧស្សាហកម្មភាពយន្តនេះ ព្រោះ ភាពយន្តទាំងអស់ បានផ្លាស់ប្ដូរ និងបំផុសគំនិតថ្មីៗសម្រាប់យើងទាំងអស់គ្នា ហើយសូមអបអរសាទរដល់សហការី នៃភាពយន្តដែលទទួលបានពានរង្វាន់ទាំងអស់ក្នុងមហោស្រពនេះ! ។

លោកស្រីHongLiប្រធានគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ីមានប្រសាសន៍ថាមហោស្រពភាពយន្តអាស៊ីកម្ពុជា មិនត្រឹមតែជាភ្នែកជាច្រមុះរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ វាជាស្ពានតភ្ជាប់វប្បធម៌ផ្សេងៗគ្នាដោយបំផុសគំនិតដោយវប្បធម៌ខ្មែរដ៏សម្បូរបែប មហោស្រពនេះប្រមូលផ្តុំនូវរឿងរ៉ាវ និងរចនាបថចម្រុះនៃភាពយន្តអាស៊ី។ សូមឱ្យពានរង្វាន់នេះក្លាយជាការចាប់ផ្តើមនៃអ្វីដែលអស្ចារ្យបន្ថែមទៀត។

សូមបញ្ជាក់ផងដែរ មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានកម្មវិធីអមមួយចំនួន ដូចជាការចាក់បញ្ចាំងភាពយន្ត វេទិកាជជែកអំពីឧស្សាហកម្មភាពយន្ត និងពិធីដើរលើកម្រាលព្រំក្រហមនិងប្រគល់ពានរង្វាន់។ មហោស្រពនេះសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី (CAFF) ព្រមទាំងមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕


Khcct banner

អត្ថបទទាក់ទង