Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

«ធនាគារកាណាឌីយ៉ា»សាខាបាវិត បើកសម្ពោធទីតាំងថ្មីកាន់តែធំ និង ទំនើបជាងមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
បុគ្គិល និងថ្នាក់ដឹកនាំធនាគារកាណាឌីយ៉ា សាខាបាវិតទីតាំងថ្មី ដែលស្ថិតនៅខេត្តស្វាយរៀង

ស្វាយរៀង៖ ធនាគារកាណាឌីយ៉ា សាខាបាវិតទីតាំងថ្មី ដែលស្ថិតនៅខេត្តស្វាយរៀង បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប។

តាំងថ្មី ដែលស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង គឺមានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប មានដូចជា ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក,ប្រាក់រៀល និងប្រាក់យន់ចិន) ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត, ឥណទានផ្ទាល់ខ្លួន) ឥណទានពាណិជ្ជកម្មខ្នាតធំ ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/ លិខិតធានា សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដកប្រាក់ដំណើរការ២៤ម៉ោង/១សប្តាហ៍ និង សេវាកម្មផ្សេងៗជាច្រើនទៀត។

អគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារកាណាឌីយ៉ា អ្នកស្រីសុង ខេងឡាយ បានមានប្រសាសន៍ថា “ថ្ងៃនេះយើងសម្រេចបាននូវសម្ធិផលថ្មីមួយទៀត គឺការបើកជាផ្លូវការនូវសាខាបាវិតទីតាំងថ្មី ដែលស្ថិតនៅកណ្តាលទីប្រជុំជន ក្រុងបាវិត ដែលសាខាបាវិតគឺជាសាខាទី៣៣ នៃធនាគារកាណាឌីយ៉ា ក.អ ដែលបានបើកប្រតិបត្តិការទទួលអតិថិជនតាំងពីឆ្នាំ២០១១ មកម៉្លេះ។ រហូតមកដល់ពេលនេះ ធនាគារកាណាឌីយ៉ា ក.អ មានសាខាសរុបចំនួន ៦៣សាខាហើយ។

អគ្គនាយិការង បានឱ្យដឹងទៀតថា នាពេលថ្មីៗកន្លងទៅនេះទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ បានផ្តល់ពានរង្វាន់ដល់ធនាគារជា “ធនាគារឆ្នើមជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និង មធ្យមប្រចាំឆ្នាំ 2020 (Best SME Bank in Cambodia)” និង បានទទួលពានរង្វាន់ជា “Best Retail Bank” ប្រចាំព្រះរាជាណាចក្រកម្ពុជាឆ្នាំ2020 ដោយស្ថាប័ន The Asian Banker ទៀតផង។

សូមជម្រាបជូនថា គិតត្រឹមបំណាច់ឆ្នាំ2019 ធនាគារកាណាឌីយ៉ា ក.អ គឺជាធនាគារដ៏ធំជាងគេ គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ) នៅប្រទេសកម្ពុជា និងបានបើកដំណើរការ អស់រយៈពេល២៩ឆ្នាំមកហើយមកទល់ពេលនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ធនាគារកាណាឌីយ៉ា
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង