Cctimesw1140xh150cm copy

«ប្រាសាទអង្គរវត្ត»ធ្វើពី Lego កំពុងដាក់តាំងបង្ហាញនៅឧទ្យាន LEGOLAND ប្រទេសម៉ាឡេស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ម៉ាឡេស៊ី៖ ប្រាសាទអង្គរវត្ត ដែលបានផ្គុំឡើងពី Lego ប្រមាណជាងមួយលានដុំ និងបានចំណាយពេលក្នុងការផ្គុំរយៈពេលជាង ២.០០០ម៉ោង កំពុងដាក់តាំងបង្ហាញនៅឧទ្យាន LEGOLAND ប្រទេសម៉ាឡេស៊ី ដែលជាកន្លែងកម្សាន្តដ៏ធំលំដាប់ទី៦ នៅលើពិភពលោក និងលំដាប់ទី១ នៅអាស៊ី។

ក្រុមហ៊ុន Legoland Malaysia បានតាំងបង្ហាញប្រាសាទអង្គរវត្ត ដែលផ្គុំពី Lego បានទាក់ទាញទាំងកុមារ និងភ្ញៀវទេសចរ ជាមួយនឹងសិល្បៈហត្ថកម្មដ៏លម្អិត នៃប្រាសាទអង្គរវត្ត។ រចនាឡើងពី Lego ជាងមួយលានដុំ និងការសាងសង់យ៉ាងម៉ត់ចត់ជាង ២,០០០ ម៉ោង ប្រាសាទអង្គរវត្ត ឈរជាកិត្តិយសដល់អច្ឆរិយវត្ថុស្ថាបត្យកម្មមួយរបស់ពិភពលោក ដែលនាំមកនូវប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសកម្ពុជា។

ស្ថិតនៅក្នុងតំបន់ Lego City នៅឯ Legoland Malaysia ប្រាសាទអង្គរវត្តផ្គុំពី Lego ត្រូវបានបង្កើតឡើងក្នុងចំណោមកន្លែងប្រវត្តិសាស្ដ្រផ្គុំពី Lego ផ្សេងទៀត ដែលជាកន្លែងសម្គាល់អន្តរជាតិដ៏ល្បីល្បាញ។ ប្រាសាទអង្គរវត្ត មិនត្រឹមតែជាកន្លែងសំខាន់សម្រាប់ការថតរូបអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញអ្នកទស្សនាក្នុងការស្វែងយល់ពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្តផងដែរ។

សូមបញ្ជាក់ថា LEGOLAND គឺជាកន្លែងកម្សាន្តដ៏ធំលំដាប់ទី៦ នៅលើពិភពលោក និងលំដាប់ទី១ នៅអាស៊ី ដែលមាន កន្លែងហែលទឹក កន្លែកជិះរថភ្លើង ជិះពោងរំអិល រោងភាពយន្ត ផ្សារ (ម៉ាត) ភោជនីយដ្ឋាន និងសណ្ឋាគារ ព្រមទាំងកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។ ឧទ្យាន LEGOLAND គឺជាសួនកម្សាន្តរចនាឡើងជាពិសេសសម្រាប់កុមារ និងល្អបំផុតសម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារនៅថ្ងៃឈប់សម្រាកវិសមកាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង