Cctimesw1140xh150cm copy

សារមន្ទីរជាតិរៀបចំពិព័រណ៍«ហូលពិតានខ្មែរ»រយៈពេលបីខែ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជា រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម» រយៈពេលបីខែ ពោលគឺចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិកម្ពុជា។ ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានបន្ថែមស្ដីពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរជាតិ និងផ្តល់សារដល់សាធារណជន អំពីការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ។

ហូលពិតានជាហូលដែលមានលក្ខណៈពិសេសជាងហូលដទៃទៀត ព្រោះអ្នកតម្បាញ ត្បាញជាខ្សែរឿងអំពីព្រះពុទ្ធសាសនា និង ជាគោមក្បាច់លម្អពិសេសៗ។ ដើម្បីអភិរក្សហូលពិដាននេះ សារមន្ទីរជាតិកម្ពុជា ក៏បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ហូលពិតាន» រយៈពេលបីខែ។ ពិព័រណ៍នេះ មានគោលបំណង ចែករំលែកព័ត៌មានបន្ថែមពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរ ផ្តល់សារនៃការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន និងចរន្តនៃការផលិតហូលពិតានដើម្បីប្រើប្រាស់នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា សារមន្ទីរជាតិកម្ពុជា បានរៀបចំពិព័រណ៍ហូលពិតាន ចំនួន ៣លើកមកហើយ ហើយនេះគឺជាលើកទី៤ ដែលសារមន្ទីរជាតិកម្ពុជា រៀបចំពិព័រណ៍ហូលពិតា។ ពិព័រណ៍ហូលពិតានលើកទី១ បានរៀបចំឡើងនៅឆ្នាំ២០១០ លើកទី២នៅឆ្នាំ២០១២ លើកទី៣ នៅឆ្នាំ២០១៦។ សម្រាប់ឆ្នាំនេះ នាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន ១៧មកតាំងបង្ហាញ ចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ពិព័រណ៍នេះ ក៏ធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៤ឆ្នាំនៃការបង្កើតសារមន្ទីរជាតិកម្ពុជា ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង