ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង ដែលជាអង្គការផ្ដោតលើវិស័យសកម្មភាពតាមរយៈការអប់រំជាអាទិភាពក្នុងប្រទេសកម្ពុជាបាន និងកំពុងអបអរសាទរជាមួយនិងការដាក់បង្ហាញសមិទ្ធផលនានា។ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ អង្គការអេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយអង្គការនៅកម្ពុជាបាន និងកំពុងពុះពារប្ដេជ្ញាក្នុងសកម្មភាពរលើក កម្ពស់វិស័យអប់រំ និងការធានាឱ្យបាននូវគុណភាពនៃការអប់រំក្នុងកំរិតបឋមសម្រាប់សហគមន៍ និងកុមារ ដែល ជួបការលំបាកនៅ ទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា ដំណើរការ សកម្មភាពរបស់អង្គការអេដ អេ អាកស្យុង បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ ជាមួយនឹងចក្ខុវិស័យន មួយតាមរយៈការអភិវឌ្ឍតាមរយៈការអប់រំនៅកម្ពុជា។
អង្គការ អេដ អេ អាកស្យុង បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួនលើវិស័យអប់រំនៅកម្ពុជា តាមរយៈការសាងសង់អគារសិក្សាថ្មីចំនួន៣០បន្ទប់កែលម្អឡើងវិញនូវថ្នាក់រៀនរាប់ពាន់បន្ទប់និងផ្តល់សម្ភារៈសិក្សាអាហារូបករណ៍រាប់លានដែលផ្ដល់ដល់កុមារបាត់បង់ឱកាសសិក្សារៀនសូត្របន្តការងាររបស់ពួកគេតទៅមុខទៀត។ លើសពីនេះការគាំទ្រឥតងាកររបស់អង្គការអេដ អេ អាកស្យុង សម្រាប់ការអភិវឌ្ឍធនធាន មនុស្សគឺជាឧបករណ៍ជំនួយមួយក្នុងការពង្រឹងដល់អ្នកអប់រំដោយផ្តល់ឱ្យពួកគេនូវជំនាញនិងចំណេះដឹងចាំបាច់ដើម្បីការអភិវឌ្ឍ។
ការប្ដេជ្ញាចិត្តរបស់អង្គការ អង្គការ អេដ អេ អាកស្យុង ចំពោះការសិក្សាពេញមួយជីវិតមានវិសាលភាពក្នុង ការពង្រីកលើសពីការអប់រំបឋមការថែទាំនិងការអប់រំកុមារតូច និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សមិទ្ធិផលរបស់អង្គការ អេដ អេ អាកស្យុង អាចធ្វើឡើងទៅបានដោយមានការគាំទ្រមិនងាកររបស់សហភាពអឺរ៉ុប (EU)។ ភាពជាដៃគូនេះ អង្គការ អេដ អេ អាកស្យុង បានអូសបន្លាយរយៈពេលពីរទសវត្សរ៍ តាមរយៈគម្រោង ដែលជោគជ័យជាបន្តបន្ទាប់ផ្ដល់នូវការអភិវឌ្ឍកុមារ និងប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើន៖
- 2003-2010:EU-AEA-Sipar: គម្រោងនេះលើកស្ទួយវប្បធម៌នៃការអានឱ្យមានភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដោយជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនផ្នែកអប់រំនាពេលអនាគត។
- 2011-2016: EU-LA/CSO ភាពជាដៃគូនេះបានបង្កើតជាយុទ្ធសាស្ត្រ សម្រាប់សហគមន៍ដែលគាំទ្រប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដែលរួមចំណែកដល់កំណើនប្រកបដោយចីរភាព។
- 2019-2022: EU-LA/CSO កិច្ចសហការនេះផ្តោតលើការងារសំខាន់ក្នុងការពង្រឹងសមត្ថភាព របស់អាជ្ញាធរមូលដ្ឋាន។
- 2021: EU-Capfish-Co-Saved: គម្រោងនេះបានលើកកម្ពស់ជម្រើសប្រកបដោយ និរន្តរភាព និងការអភិវឌ្ឍប្រកបដោយសមធម៌។
- 2021 EU-Capfish-FOSTER ត្រូវបានអនុវត្តតាមរយៈ Oxfam ដែលបង្កើនជីវភាពនិងសេដ្ឋកិច្ចមូលដ្ឋានដល់ប្រជានេសាទនៅតំបន់បឹងទន្លេសាបខាងលិច។
អំឡុងពេលដែលអង្គការ អេដ អេ អាកស្យុង ប្រារព្ធខួបលើកទី20របស់ខ្លួនអង្គការបានឆ្លុះបញ្ចាំងពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ខ្លួន និងទន្ទឹងរង់ចាំអនាគតដែលពោរពេញទៅដោយឥទ្ធិពលជាបន្តបន្ទាប់។ ដើម្បីចូលរួមព្រឹត្តិការណ៍នេះ អង្គការ អេដ អេ អាកស្យុង រៀបចំនូវព្រឹត្តិការណ៍ជាបន្តបន្ទាប់រួមទាំងពិធីប្រកាស់ឱ្យប្រើប្រាស់នូវសំណង់អគារចំនួន៧ បន្ទប់រៀនចំនួន១១៦ ទូកទេសចរណ៍ និង សាលប្រជុំចំនួន ៦ កម្មវិធីផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធចមោះទឹកចំនួន ១២០ និងសម្ភារៈបរិក្ខាអប់រំជាច្រើនម៉ឺនកញ្ចប់។
លោក វ៉ន សំភាស់ នាយកប្រចាំប្រទេស អង្គការ សេដ អេ អាកស្យុង មានប្រសាសន៍ថា “យើងមានមោទនភាពចំពោះលទ្ធផលដែលយើងសម្រេចបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ”។ លោកបានបន្តទៀតថា “វាជាកិត្តិយសណាស់ក្នុងការបម្រើសហគមន៍កម្ពុជានិងរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យអប់រំនៅក្នុងប្រទេសនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកគាំទ្ររបស់យើង ដែលបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់យើង។
ក្នុងពេលដែល អង្គការ អេដ អាកស្យុង ចាប់ផ្ដើមនៅក្នុងជំពូកបន្ទាប់នៃដំណើររបស់ខ្លួនបរិយាបន្នដល់កុមារកម្ពុជាទាំងអស់ជាមួយនឹងការគាំទ្រឥតឈប់ឈរពីសំណាក់ដៃគូ និងសហគមន៍អង្គការនៅតែមានភាពមុះមុតក្នុងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព និងរបស់ខ្លួន អង្គការអេដអេអាកស្យុងប្តេជ្ញាបន្ត ឥទ្ធិពលវិជ្ជមានរបស់ខ្លួនលើជីវិត របស់សិស្សរាប់ម៉ឺននាក់៕