សៀមរាប៖ ប្រាសាទបន្ទាយសំរ៉ែ ស្ថិតនៅក្នុងបរិវេណវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ។ ទោះបីប្រាសាទនេះ ហាក់នៅដាច់ឆ្ងាយពីគេបន្ដិច ប៉ុន្ដែដោយសារភាពទាក់ទាញនៃប្រាសាទបន្ទាយសំរ៉ែ ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ ទៅ ២០០ នាក់ ដែលមកទស្សនាប្រាសាទ នេះ។
ប្រាសាទបន្ទាយសំរ៉ែ មានភាពស្ងប់ស្ងាត់ល្អ ធម្មជាតិត្រឈឹងត្រឈៃ បរិយាកាសបរិសុទ្ធ ដែលជាហេតុទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនា ចន្លោះពី១០០ ទៅ ២០០ នាក់ ក្នុងមួយថ្ងៃ។ ភ្ញៀវទេសចរ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែ គឺច្រើនផ្សារភ្ជាប់ជាមួយវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយស្រី។
ចំណុចពិសេសនៃប្រាសាទបន្ទាយសំរ៉ែ ជាទីតាំងដ៏ល្អសម្រាប់ទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមានបរិស្ថានដ៏ស្រស់បំព្រង។ ក្រៅពីទស្សនាប្រាសាទ ភ្ញៀវទេសចរក៏អាចអង្គុយអានសៀវភៅ ដែលក្នុងនោះ ក្រុមការងារភ្នាក់ងារទេសចរណ៍បានរៀបចំកន្លែងសម្រាប់ទេសចរអង្គុយលេង នៅក្រោមម្លប់ដើមឈើនៅក្នុងបរិវេណប្រាសាទនេះផងដែរ៕