Cc time web banner 054637

មនុស្សនិងសត្វដំរីរស់នៅរួមគ្នាក្នុងតំបន់ការពារធម្មជាតិកែវសីមា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ហ្វូងដំរីដើរចូលក្នុងចំការនៅកែវសីមា ត្រូវបានថតដោយកាមេស្វ័យប្រវត្តិដែលដំឡើងដោយក្រុមដោះស្រាយជម្លោះរវាងមនុស្ស និងសត្វព្រៃរបស់ WCS 

មណ្ឌលគិរី៖ មានសត្វព្រៃជាង ១០០០ប្រភេទ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា ដែលក្នុងនោះរួមមានទាំងសត្វដំរីអាស៊ីជាង១០០ក្បាលផងដែរ។ ដោយសារសហគមន៍នៅទីនោះ រស់នៅដោយពឹងអាស្រ័យលើដីព្រៃរួមគ្នាជាមួយនឹងសត្វព្រៃក្នុងដែនជម្រកកែវសីមា ជម្លោះរវាងសត្វព្រៃ ជាពិសេសសត្វដំរីជាមួយមនុស្សក៏កើតមានឡើងដោយជៀសមិនផុត។ ជារៀងរាល់ឆ្នាំក្នុងរដូវប្រាំង (ប្រហែលពីខែមករា ដល់ ឧសភា) ជម្លោះរវាងមនុស្សនិងដំរីតែងតែមានការកើនឡើងយ៉ាងខ្លាំង។

ជម្លោះរវាងមនុស្ស និងដំរីជាធម្មតាកើតឡើងដោយសារប្រតិកម្មបែប អវិជ្ជមាន ដោយសារសត្វដំរីបំផ្លាញដំណាំ និងផ្ទះរបស់មនុស្ស ហើយក្នុងករណីខ្លះអាចគំរាមកំហែងដល់អាយុជីវិតក៏មាន។ ជួនកាល មនុស្សប្រឈមមុខនឹងការបាត់បង់ផលដំណាំសម្រាប់ចិញ្ចឹមជីវិត របស់ពួកគេ ដែលធ្វើឲ្យពួកគេឈានទៅរកការឆ្លើយតបបែបអវិជ្ជមាន ចំពោះស្ថានភាពទាំងនេះដូចជា ការបាញ់សម្លាប់សត្វដំរី ការដាក់អន្ទាក់ និងការប្រើបន្ទះឈើរាំដែកគោល ដើម្បីបញ្ឈប់សត្វដំរីមិនឱ្យចូលក្នុងចំការរបស់ពួកគេជាដើម។

ដើម្បីកាត់បន្ថយជម្លោះនេះ USAID មរតកបៃតង បានធ្វើការគាំទ កម្មវិធីដើម្បីដោះស្រាយជម្លោះរវាងមនុស្ស និងសត្វព្រៃ (Human-Wild- life Coexistence - HWC) នៅក្នុងភូមិចំនួន១១ ក្នុងដែនជម្រក សត្វព្រៃកែវសីមា ដែលត្រូវបានអនុវត្តដោយអង្គការសមាគមអភិរក្ស សត្វព្រៃ (WCS) ។ កម្មវិធីនេះមានគោលបំណងត្រួតពិនិត្យ កាត់បន្ថយ និងលើកកម្ពស់ការយល់ដឹងអំពីមធ្យោបាយ ក្នុងការរួមរស់ដោយសន្តិភាពរវាងមនុស្ស និងសត្វព្រៃនៅក្នុងតំបន់។ ក្រុម HWC ក៏ ត្រូវបានបង្កើតឡើងផងដែរ ដើម្បីទទួលការរាយការណ៍នៅពេលជម្លោះ កើតឡើង។

អន្តរាគមន៍ដែល HWC អនុវត្តដើម្បីកាត់បន្ថយជម្លោះ នៅពេលដែលជម្លោះកើតឡើង អ្នកភូមិអាចរាយការណ៍ទៅក្រុម HWG តាមរយៈការផ្តាំតៗគ្នា ឬតាមរយៈទូរស័ព្ទដែលត្រូវបានផ្សព្វផ្សាយយ៉ាង ទូលំទូលាយនៅក្នុងសហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ បន្ទាប់មក ក្រុមការងារ HWC នឹងធ្វើដំណើរទៅកាន់តំបន់ជម្លោះ និងជួបជាមួយសហគមន៍ ដើម្បីបន្ថយភាពតានតឹង និងផ្តល់ការណែនាំអំពី បច្ចេកទេសកាត់បន្ថយការប្រឈមនាពេលអនាគតដូចជា ការប្រើប្រាស់ឃោសនសព្ទសម្រាប់បំពងសំលេង ការដុតភ្លើងបំភ្លឺ និងប្រើប្រាស់ពិលដែល មានពន្លឺខ្លាំង (សម្រាប់ការប្រឈមជាមួយដំរីនៅពេលយប់)។

បន្ទាប់មក HWC នឹងដាក់កាមេរ៉ាស្វ័យប្រវត្តិនៅជិតកន្លែង ជម្លោះ ដើម្បីថតរូបភាពសត្វដំរី និងកំណត់អត្តសញ្ញាណដំរីនោះ។ ការធ្វើបែបនេះនឹងអនុញ្ញាតឱ្យក្រុមការងារសម្របសម្រួលការកាត់បន្ថយជម្លោះ រវាងមនុស្សជាមួយសត្វដំរីទាំងនោះនៅក្នុងតំបន់នាពេលអនាគត នឹង អនុញ្ញាតឱ្យក្រុមការងារអាចផ្ដល់ព័ត៌មានបានជាមុន ប្រសិនបើដំរីដែលបាន កំណត់អត្តសញ្ញាណត្រូវបានរកឃើញនៅជិតចំការរបស់ពួកគេ៕

ក្រុមដោះស្រាយជម្លោះរវាងមនុស្ស និងសត្វដំរី ដំឡើងកាម៉េរាស្វ័យប្រវត្តិ នៅជិតកន្លែងជម្លោះ ដើម្បីចាប់យករូបភាព និងតាមដានសកម្មភាពរបស់សត្វដំរី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ដំរី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង