Yearendyearend1140x150

ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ឈុត B ឈ្នះក្លិបបាល់ទះខេត្តសានតុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ឈុត B នាថ្ងៃទី០៧ ខែមេសានេះ បានយកឈ្នះលើក្រុមក្លិបបាល់ទះខេត្តសានតុង ឈុត A របស់ប្រទេសចិន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡាដ្ឋានជាតិ ។

ក្នុងជំនួបជើងទី២ ក្រុមបាល់ទះឆ្នេរខ្សាច់ជ្រើសជាតិកម្ពុជា ឈុត B បានយកឈ្នះលើក្រុមមកពីក្លិបបាល់ទះខេត្តសានតុងឈុត A ដោយលទ្ធផល ២-០ ផងដែរ។ ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺជាការកម្ដៅសាច់របស់កីឡាករកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះដោយផ្លាល់នាពេលខាងមុខ។

សូមបញ្ជាក់ដែរថា នាល្ងាចថ្ងៃទី ៧ មេសានេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតទៀតផងដែរ គឺជាការប្រកួតបាល់ទះក្នុងសាលរវាង ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទល់នឹងក្រុមសានតុង របស់ប្រទេសចិន នៅវិមានពហុកីឡាដ្ឋានជាតិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង