Yearendyearend1140x150

សាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំកម្មវិធីប្រកួតប្រជែងសំណេររឿងខ្លីនិងកំណាព្យ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីប្រកួតប្រជែងសំណេររឿងខ្លី និងកំណាព្យ ក្រោមប្រធានបទ«ម្លប់សន្តិភាព»។ កម្មវិធីប្រកួតប្រជែងសំណេររឿងខ្លី និងកំណាព្យនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកតម្កើងវិស័យអក្សរសិល្ប៍នៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាព តែងនិពន្ឋ បោះពុម្ពផ្សាយ និងអំណានអក្សរសិល្ប៍។ បេក្ខជនដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ត្រូវផ្ញើសំណេរអត្ថបទរបស់ខ្លួន មកកាន់អីមែល [email protected] ឱ្យបានមុនម៉ោង ៥រសៀល ថ្ងៃទី២៤ មេសា។

ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងរៀបចំកម្មវិធីប្រកួតប្រជែងសំណេររឿងខ្លី និងកំណាព្យ ក្រោមប្រធានបទ«ម្លប់សន្តិភាព»។ នេះជាប្រធានបទមួយមានសារៈសំខាន់ និងមានតម្លៃណាស់សម្រាប់ប្រជាជនខ្មែរដើម្បីស្វែងយល់ ផ្សព្វផ្សាយ និងរួមគ្នាថែរក្សាសន្តិភាពឱ្យបានជានិច្ចនិរន្តរ៍។

កម្មវិធីប្រកួតប្រជែងសំណេររឿងខ្លី និងកំណាព្យនេះត្រូវបានរៀបចំឡើង ដើម្បីលើកតម្កើងវិស័យអក្សរសិល្ប៍នៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាព តែងនិពន្ឋ បោះពុម្ពផ្សាយ និងអំណានអក្សរសិល្ប៍។ ជាពិសេសក្រោមប្រធានបទ “ម្លប់សន្តិភាព” វណ្ណកម្មអក្សរសិល្ប៍នឹងអាចផ្សារភ្ជាប់មជ្ឈដ្ឋានប្រជាជន ទៅនឹងសង្គមជាក់ស្ដែង ឆ្ពោះទៅរកគោលដៅចុងក្រោយ គឺរស់នៅសុខដុមជាមួយគ្នាក្នុងបរិយាកាសសង្គមមួយពោរពេញដោយសន្តិភាព។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងលើកតម្កើងវិស័យអក្សរសិល្ប៍នៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាពតែងនិពន្ធ បោះពុម្ពផ្សាយ និងអំណានអក្សរសិល្ប៍។ ជាពិសេសតាមរយៈប្រធានបទ «ម្លប់សន្តិភាព» វណ្ណកម្មអក្សរសិល្ប៍នឹងអាចផ្សារភ្ជាប់ មជ្ឈដ្ឋានប្រជាជនទៅនឹងសង្គមជាក់ស្ដែង ឆ្ពោះទៅរកគោលដៅចុងក្រោយ គឺរស់នៅសុខដុមជាមួយគ្នា ក្នុងបរិយាកាសសង្គមពោរពេញទៅដោយសន្តិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង