Cc time web banner 054637

ប្រាំខែឆ្នាំ២០២០កម្ពុជាបង្រ្កាបគ្រឿងញៀន៤.៥១០ករណី ឃាត់ជនសង្ស័យ៨.៩២៧នាក់រឹបអូស គ្រឿង ញៀន២០៩គីឡូក្រាម

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/


ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែដើម ឆ្នាំ២០២០នេះ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ (ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) របស់រាជរដ្ឋាភិបាល ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះទាំង៥ ដែលរួមមាន៖ វិធានការ អនុវត្តច្បាប់ យើងបង្រ្កាបបាន ៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង ២០៩គីឡូក្រាម។នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីដុតបំផ្លាញគ្រឿងញៀន។

បើតាមរបាយការណ៍ វិធានការអប់រំផ្សព្វផ្សាយ ដោយបានគ្របដណ្តប់ទៅលើអ្នកមកទទួលយក សារអប់រំចំនួនជាង ២លាន ១សែននាក់ , វិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យើងគ្រប់គ្រងបានអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនចំនួនប្រមាណ ១ម៉ឺននាក់។ វិធានការរដ្ឋបាល យើងអនុវត្តបានចំនួន ៦០៥លើក លើ០៩គោលដៅ និងបានធ្វើតេស្តរកសារធាតុញៀន លើមុខសញ្ញា មានតម្រុយប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

ចូលរួមសហការសម្របសម្រួលអនុវត្តក្នុងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន តាមរយៈជំនួបពិភាក្សាការងារ ចូលរួមកិច្ចប្រជុំ វគ្គបណ្តុះ- បណ្តាល សិក្ខាសាលា ទាំងក្នុងក្របខណ្ឌ អនុតំបន់ តំបន់ និងអន្តរជាតិ ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធ អ៊ីនធីណែត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង