Cctime 6monthsfree desktop
Cc times  web banner kh (2)

ខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័នគ្រោងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ ឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ នាយកដ្ឋានអភិក្សប្រាសាទ និងបុរាណវិទ្យា

សៀមរាប៖ ខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរដែលស្ថិតនៅជ្រុងឥសាននៃប្រាង្គកណ្តាលរបស់ប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុល ហើយគ្រោងនឹងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឆាប់ៗនេះ។ ក្លោងទ្វារនេះ បានចំណាយពេលជួសជុលជិតមួយឆ្នាំ។

ខ្លោងទ្វារអគារព្រះឥសូរដែលស្ថិតនៅជ្រុងឥសាននៃប្រាង្គកណ្តាលរបស់ប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ឡើងវិញ ក្រោយបញ្ចប់ការជួសជុល បន្ទាប់ពីបានផ្អាកដំណើរការមួយរយៈពេល ដើម្បីធ្វើការងារជួសជុល។

លោក ជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមអ្នកជំនាញបានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារនេះ តាំងពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះក្រុមការងារបានបញ្ជប់ការជួសជុល។ ក្រោយពីការងារជួសជុលរួច អាជ្ញាធរជាតិអប្សរារំពឹងថា នឹងបើកវង់ទស្សនាឱ្យបានទូលំទូលាយជាងមុន ព្រោះពេលកន្លងមកអគារនេះត្រូវបិទមិនឱ្យភ្ញៀវឆ្លងកាត់។

លោក ជា សារិទ្ធិ បន្តទៀតថា សំណង់ខ្លោងទ្វារអគារព្រះឥសូរ មានលក្ខណៈខុសប្លែកពីសំណង់ផ្សេងៗនៅក្នុងប្រាសាទព្រះខ័ន មានច្រកចេញបើកចំហរគ្រប់ទិស គ្មានជញ្ជាំង ហើយមានដំបូលគ្របពីលើសសរចំនួន២៤ដើម។

គួរបញ្ជាក់ថា រចនាសម្ពន្ធខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរធ្លាប់បានរៀបចំទល់ទ្រ ដោយការទល់ទ្រនល់និងធ្នឹមអំពីបេតុងនៅឆ្នាំ១៩២៨ ដោយក្រុមអភិរក្សអង្គរនៃសាលាបារាំងចុងបូព៍ា និងនៅឆ្នាំ២០០២ អាជ្ញាធរជាតិអប្សរាបានសិក្សា និងធ្វើការទល់ទ្រ នូវរចនាសម្ពន្ធដែលប្រឈមនិងដួលរលំ៕

រូបភាព៖ នាយកដ្ឋានអភិក្សប្រាសាទ និងបុរាណវិទ្យា

រូបភាព៖ នាយកដ្ឋានអភិក្សប្រាសាទ និងបុរាណវិទ្យា

រូបភាព៖ នាយកដ្ឋានអភិក្សប្រាសាទ និងបុរាណវិទ្យា

រូបភាព៖ នាយកដ្ឋានអភិក្សប្រាសាទ និងបុរាណវិទ្យា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង