Cctimesw1140xh150cm copy

វិនិយោគិនចិនផ្តើមវិលចូលខេត្តព្រះសីហនុវិញ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឺង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ព្រះសីហនុ៖នៅរយៈពេលប៉ុន្មានថ្ងៃមក វិនិយោគិន និងអ្នកធ្វើការដែលជាជនជាតិចិន បានវិលចូលខេត្តព្រះសីហនុវិញជាបន្តបន្ទាប់ ក្រោមការត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឺងពីសំណាក់អាជ្ញាធរខេត្តព្រះសីហនុ។នេះបើតាមប្រសាសន៍របស់ លោក ឃាង ភារម្យ ថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃ១៥ មិថុនា ឆ្នាំ២០២០។

លោក ឃាង ភារម្យ បានប្រាប់ថា ចាប់ពីថ្ងៃទី២៣ ឧសភា ២០២០ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ អ្នកវិនិយោគគិន និង អ្នកធ្វើការងារ ផ្សេងៗ ជនសរុប ១០៦៦ ក្នុងនោះស្រី ចំនួន ២២៩ បានធ្វើដំណើរតាមជើងហោះហើរត្រង់ពីប្រទេសចិនមកកាន់ខេត្ដព្រះសីហនុ។

មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បានឲ្យថ្លែងយ៉ាងដូច្នេះថា៖«ការត្រឡប់មកវិញរបស់ជនជាតិចិន គឺឃើញថាមានសញ្ញាវិជ្ជមានល្អទាក់ទងនឹងការវិនិយោគជាពិសេសលើវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម»។

តែយ៉ាងណាក៏ដោយ លោក ឃាង ភារម្យ បានសង្កត់ធ្ងរថា បើទោះបីជាយ៉ាងណាក៏ដោយខាងអាជ្ញាធរខេត្ត នៅតែបន្តអនុវត្តវិធានការណ៍តាមក្រសួងសុខាភិបាលយ៉ាងហ្មត់ចត់ ពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាព ហើយនឹងការធ្វើចត្តាឡីសក្ក័ រយៈពេល១៤ថ្ងៃ ដោយគ្មានការលើកលែង ដើម្បីពិនិត្យសុខភាពរបស់អ្នកដំណើរជនជាតិចិនទាំងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង