Cctimesw1140xh150cm copy

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃមានសោភ័ណភាពស្រស់ត្រកាល ក្រោយបញ្ចប់ការជួសជុល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

គម្រោងជួសជុល និងអភិរក្សព្រះវិហារបុរាណ នៅវត្តប្រាសាទលលៃ ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលព្រះវិហារបុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យល្អឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ថា ព្រះវិហារបុរាណនេះ មានទំហំបណ្តោយ ២៧,៥ម ទទឹង ១១,២ម និងកម្ពស់ ១៥,៥ម។ គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត នឹងដើម្បីបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះផង៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង