Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ស្ថាបនិក Code for Girls ចង់ឃើញបុរសនិងស្រ្ដីមានភាពស្មើគ្នានៅក្នុងវិស័យ STEM

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
កញ្ញា រិទ្ធ សុវណ្ណដាលីន ស្ថាបនិកនៃក្លឹបសិក្សា Code for Girls (រូបភាព៖ កញ្ញា រិទ្ធ សុវណ្ណដាលីន)

ភ្នំពេញ៖ កញ្ញា រិទ្ធ សុវណ្ណដាលីន ជាស្ថាបនិកនៃក្លឹបសិក្សា Code for Girls។ Code for Girls ត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការគាំទ្រពី UNICEF ក្នុងការបង្រៀនសរសេរកូដ សម្រាប់សិស្សនារី តាមរយៈអនឡាញ ដោយឥតគិតថ្លៃ។ បច្ចុប្បន្ន Code for Girls មានជំនាញសិក្សាចំនួន២ គឺជំនាញ Scratch និង Web Design។

កញ្ញា ដាលីន បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នកញ្ញា ជានិស្សិតឆ្នាំទី១ កំពុងសិក្សាលើជំនាញ វិទ្យាសាស្ដ្រទិន្នន័យ និង វិស្វកម្មបញ្ញាសិប្បនិម្មិត (Data Science & AI Engineering) នៃសាកលវិទ្យាល័យខេមតិច (CamTech University)។ បច្ចុប្បន្ន កញ្ញាក៏កំពុងធ្វើការនៅលើគម្រោងមួយមានឈ្មោះថា Code for Girls។

កញ្ញា ដាលីន បានបន្ដថា កញ្ញាបានចាប់ផ្ដើមធ្វើគម្រោង Code for Girls តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលនៅពេលនោះគម្រោងនេះមានការគាំទ្រពី UNICEF។ Code for Girls គឺជាក្លឹបសិក្សា ដែលមានបង្រៀនជំនាញ Scratch និង Web Design សម្រាប់សិស្សនារីដែលមានអាយុ ១៥-២០ឆ្នាំ។ ជាពិសេស គឺផ្ដល់អាទិភាពសម្រាប់សិស្សនារី ដែលមកពីជនបទ ដើម្បីមានឱកាសសិក្សាជំនាញ Scratch និង Web Design ដោយឥតគិតថ្លៃ។

កញ្ញា ដាលីន បានបន្ដទៀតថា តាមរយៈក្លឹបសិក្សា Code for Girls នេះ អាចឱ្យសិស្សជំនាន់ក្រោយមានភាពងាយស្រួលក្នុងការរកឯកសារ ឬប្រភពក្នុងការចាប់ផ្ដើមសរសេរកូដដំបូង។ បន្ថែមពីនេះទៀត ដាលីន អាចរៀនបានពីភាពជាអ្នកដឹកនាំ ទំនួលខុសត្រូវ នៅក្នុងការកាន់គម្រោងធំៗ ក៏ដូចជាការយល់ដឹងពីជំនាញទន់ និងជំនាញរឹង។

លោក ឈុំ សំណាង អ្នកដឹកនាំគម្រោង នៅក្នុង Code for Girls (រូបភាព៖ កញ្ញា រិទ្ធ សុវណ្ណដាលីន)

កញ្ញា ដាលីន បាននិយាយថា កញ្ញាចង់ឃើញវិស័យ STEM នៅក្នុងប្រទេសកម្ពុជា មានភាពស្មើភាពគ្នារវាងបុរស និងស្ត្រី នៅក្នុងការបំពេញការងារ ប៉ុន្ដែមានផលលំបាកខ្លះ ដោយសារភាគច្រើននៃស្ត្រីមិនជាជាប់អារម្មណ៍ទៅលើការសិក្សាជំនាញផ្សេងៗ នៅក្នុងវិស័យ STEM ឡើយ នោះដោយសារតែស្ត្រីអាចមានគម្លាតពីសង្គម ឬផ្នត់គំនិតដែលគិតថា វិស័យ STEM ជាការងាររបស់បុរស។ ដូច្នេះហើយទើប កញ្ញាបណ្ដុះគំនិតយុវតីឱ្យសិក្សាស្វែងយល់ពីវិស័យ STEM តាំងពីក្មេង ឬតាំងពីសិក្សានៅថ្នាក់វិទ្យាល័យ។

កញ្ញា ដាលីន បានឱ្យដឹងទៀតថា ទោះបីជាកម្មវិធីសិក្សារបស់ Code for Girls ធ្វើតាមរយៈអនឡាញក្ដី ប៉ុន្ដែ ប៉ុន្ដែគ្រប់សិស្សដែលបានបញ្ចប់ការសិក្សា គឹមានសមត្ថភាពក្នុងការបង្កើតគម្រោងបញ្ចប់ការសិក្សា ក៏ដូចជាការសរសេរកូដផងដែរ។

បច្ចុប្បន្ននៅក្នុងការដំណើរការក្លឹបសិក្សា Code for Girls មានសមាជិកពីរនាក់បន្ថែមទៀត ក្នុងធ្វើការនៅក្នុងគម្រោងនេះ។ បន្ថែមពីនេះទៀត នៅក្នុងការបង្រៀន នៅក្នុងក្លឹបសិក្សា Code for Girls នៅក្នុងជំនាន់ទី១ គឺមានតែកញ្ញា ដាលីន ម្នាក់ប៉ុណ្ណោះ ជាអ្នកបង្រៀន ប៉ុន្ដែនៅក្នុងជំនាន់ទី២ គម្រោងនៃក្លឹបសិក្សាកាន់តែធំជាងមុន ក៏មានអ្នកបង្រៀនបីនាក់ទៀត ជាសិស្សវិទ្យាល័យ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងក្លឹបសិក្សា Code for Girls មានជំនាញនេះតែពីរប៉ុណ្ណោះ គឺជំនាញ Scratch និង Web Design ប៉ុន្ដែនៅជំនាន់ក្រោយទៀត នឹងមានបន្ថែមនូវកម្មវិធីសិក្សាមួយទៀតគឺ Arduino ។

កញ្ញា វ៉ន វណ្ណរ័ត្ន អ្នកដឹកនាំគម្រោង នៅក្នុង Code for Girls (រូបភាព៖ កញ្ញា រិទ្ធ សុវណ្ណដាលីន)

យុវតី ខឿនរស្មី បញ្ញាវត្តី អ្នកបង្រៀនជំនាញ Scratch (រូបភាព៖ កញ្ញា រិទ្ធ សុវណ្ណដាលីន)  

យុវជន ព្រាប សុម៉ានិត អ្នកបង្រៀនជំនាញ Web design  (រូបភាព៖ កញ្ញា រិទ្ធ សុវណ្ណដាលីន)
យុវតី កៅ ម៉េងហ័ង អ្នកបង្រៀនជំនាញ Scratch (រូបភាព៖ កញ្ញា រិទ្ធ សុវណ្ណដាលីន)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: Code For Girls
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង