Cc time web banner 054637

បញ្ញាសិប្បនិមិ្មត (AI) ជាបច្ចេកវិទ្យា ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច កាលពីរសៀលថ្ងៃទី១០ សីហា បានរៀបចំវេទិកាបញ្ញាសិប្បនិមិ្មតស្តីពី «បញ្ញាសិប្បនិមិ្មត និងសង្គម» ដោយមានការសហការ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង AI-Cambodia។ វេទិការនេះ ធ្វើឡើងដើម្បីពិនិត្យមើលទិដ្ឋភាពនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាទូទៅនៅកម្ពុជានាពេលបច្ចុប្បន្ននិងនិន្នាការអនាគត និងឥទិ្ធពលនៃបច្ចេកវិទ្យាមួយនេះទៅលើសង្គមទាំងមូល។

បញ្ញាសិប្បនិមិ្មត ហៅកាត់ថា AI គឺជាបច្ចេកវិទ្យាថ្មីក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ហើយបានបើកជំពូកថ្មីដល់កំណើន សេដ្ឋកិច្ចសាកល តាមរយៈការជួយបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយចំណាយក្នុងដំណើរការផលិតកម្ម ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដូចជា ផលិតភាពទាប ភាពក្រីក្រ វិសមភាពក្នុងការថែទាំសុខភាព គុណភាពអប់រំមានកម្រិត និងកសិកម្មប្រកបដោយចីរភាព។

AI កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច និងកសាងសង្គមឌីជីថលនៅក្នុងបរិបទប្រទេសកម្ពុជា។ ទោះជាយ៉ាងនេះក្តី បច្ចេកវិទ្យាមួយនេះស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូង និងទាមទារឱ្យបន្តការអភិវឌ្ឍ ដើម្បីអោយវានៅតែអាចមានសមត្ថភាពជំរុញនវានុវត្តន៍ និងការលូតលាស់ផ្នែកសេដ្ឋកិច្ច។ ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវបានចាត់ទុកជារបៀបវារៈ និងគោលនយោបាយចម្បងរបស់ប្រទេសមួយចំនួនធំ។

វេទិកាបញ្ញាសិប្បនិមិ្មតនេះ ជាវេទិកាដល់តំណាងមកពីរដ្ឋាភិបាល វិស័យឯកជន និងអ្នកសិក្សាស្រាវជ្រាវ ក្នុងការពិភាក្សា បង្ហាញទស្សនៈ និងផ្លាស់ប្តូរគំនិតចំពោះតម្រូវការបញ្ញាសិប្បនិម្មិតនៅកម្ពុជា និងផលប៉ះពាល់របស់វា ។ មិនតែប៉ុណ្ណោះវេទិកានេះ អាចលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់ កាលានុវត្តភាព អត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃប្រើប្រាស់បញ្ញាសិប្បនិម្មិត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង