Cc time web banner 054637

កម្ពុជានឹងមាន«កំពង់ផែទឹកជ្រៅ»ដែលអាចទទួលនាវាធំៗមកពីពិភពលោក៩៧ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចាប់ដៃគ្នាជាមួយរដ្ឋាភិបាលជប៉ុននឹងអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុឱ្យក្លាយជាកំពង់ផែអន្តរជាតិដែលអាចទទួលចុះចតនាវាធំៗដែលបើបតាមផ្លូវសមុទ្យអន្តរជាតិ ឆ្លងកាត់ដែនសមុទ្យរបស់ប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ»ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ជាមួយផែនការនៃការអភិវឌ្ឍន៍កំពង់ផែព្រះសីហនុដែលស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូរអភិវឌ្ឍន៍កំពង់ផែដែលស្ថិតក្រោមការដឹកនាំរបស់ជប៉ុន គឺបានសាងសង់កំពង់ផែព្រះសីហនុដំណាក់កាលដំបូងបានរួចរាល់ និងដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះរួចរាល់ហើយ។

បើតាមឯកឧត្តម នាពេលបន្តទៅទៀត ជប៉ុនបានគាំទ្រក្នុងការសាងសង់អភិវឌ្ឍកំពង់ផែរបស់យើងនេះនៅ៣ដំណាក់កាលបន្តទៀត។ ដោយដំណាក់កាលទី១ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៤ នឹងមានការកសាងកំពង់ផែដេលមានជម្រៅទឹករហូតដល់១៤,៥ម ដែលអាចផ្តល់ឱ្យនាវាដឹកជញ្ជូនប្រមាណជា៧០%ដែលកំពុងចរាចរលើសមុទ្របច្ចុប្បន្ន អាចចូលចតនៅកំពង់ផែព្រះសីហនុបាន។

គោលការណ៍អភិវឌ្ឍកំពង់ផែបន្ថែមលើដំណាក់កាលទី១ដែលស្ថិតក្រោមការដឹកនាំរបស់ជប៉ុន ដំណាក់កាលទី២ និងទី៣ នឹងត្រូវបានកសាងក្នុងពេលព្រមគ្នា ដើម្បីជម្រុញឱ្យកំពង់ផែព្រះសីហនុមានជម្រៅរហូតដល់១៨ម ដែលនឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២៨។បន្ទាប់ពីមានការសាងសង់កំពង់ផែដែលមានជម្រៅទឹក១៨មនេះហើយ នាវានៅលើពិភពលោកនឹងអាចចុះចតនៅកំពង់ផែព្រះសីហនុបានរហូតទៅដល់៩៧%។នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម គួច ចំរើន។

គួរបញ្ជាក់ដែរថា ផ្លូវទឹកនៅខេត្តព្រះសីហនុមានកំពង់ផែធំៗចំនួន៣ គឺកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ កំពង់ផែឧកញ៉ាម៉ុង និងកំពង់ផែអន្តរជាតិស្ទឹងហាវ ស្ថិតនៅក្នុងស្ទឹងហាវ៕

កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ
កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ
កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កំពង់ផែ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង