Cctime 6monthsfree desktop
Cc times  web banner kh (2)

CamSEEDធ្វើយុទ្ធនាការ«ឱកាសហាត់ការ ១០០០ កន្លែងនៅក្នុងកម្ពុជា»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ CamSEED គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលកំពុងធ្វើយុទ្ធនាការមួយស្ដីពី «ឱកាសហាត់ការ ១០០០ កន្លែងនៅក្នុងប្រទេសកម្ពុជា»។ ការធ្វើយុទ្ធនាការនេះមានរយៈពេល១២ខែ ដែលអាចផ្ដល់ឱកាសដល់សិស្សនិស្សិតដែលកំពុងសិក្សានៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកក្រុមហ៊ុនដែលខ្លួនចង់ហាត់ការ តាមរយៈ CamSEED ។

កញ្ញា ស្រិ ដានី ជាអ្នកដឹកនាំសិស្សក្នុងការឱកាសហាត់ការ បានប្រាប់ស៊ីស៊ីថាមស៍ ថា CamSEED បានបង្កើតយុទ្ធនាការ «ឱកាសហាត់ការ ១០០០ កន្លែងនៅក្នុងប្រទេសកម្ពុជា» ដើម្បីជួយប្អូនៗសិស្សានុសិស្សដែលស្វែងរកក្រុមហ៊ុនដែលត្រូវហាត់ការ និងជួយដល់ក្រុមហ៊ុនដែលជាដៃគូ ជ្រើសរើសបុគ្គលិកហាត់ការ។

កញ្ញា ដានី បានបន្ដថា CamSEED មិនជ្រើសរើសសិស្សសាកលវិទ្យាល័យរហូតដល់ ១០០០នាក់នោះឡើយ ប៉ុន្ដែសម្រាប់សិស្សដែលកំពុង និងមានបំណងស្វែងរកក្រុមហ៊ុន ដែលត្រូវនិងជំនាញរបស់ខ្លួនដែលរៀននូវមហាវិទ្យាល័យ អាចចុះឈ្មោះធ្វើជាសមាជិករបស់ CamSEED នោះ CamSEED នឹងជ្រើសរើសក្រុមហ៊ុនដែលជាដៃគូ សម្រាប់សិស្សនិស្សិតធ្វើការហាត់ការ។

កញ្ញា ដានី បានបន្ថែមទៀតថា ការចុះឈ្មោះធ្វើជាសមាជិករបស់ CamSEED ការបង្រៀនសរសេរCV ការបង្រៀនក្នុងការរៀបចំខ្លួនក្នុងការសម្ភាសន៍ និងការពិភាក្សាផ្សេងៗ មិនបង់ប្រាក់ឡើយ។ ជារៀងរាល់ខែ CamSEED ជ្រើសរើសសិស្ស ១៥នាក់ប៉ុណ្ណោះ ដើម្បីបង្រៀនសរសេរCV និងរៀបចំខ្លួនក្នុងការសម្ភាសន៍។

សម្រាប់តំណនៃការចុះឈ្មោះធ្វើជាសមាជិករបស់ CamSEED សូមចូលទៅកាន់ Link: https://airtable.com/shrXBXAoYrgjS1Qgc៕






ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង