Cc time
Cct850x100 1
Itt 0  web banner

រុស្ស៊ីប្តេជ្ញាបន្តវាយប្រហារលើគោលដៅយោធារបស់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីប្តេជ្ញាបន្តវាយប្រហារលើគោលដៅយោធារបស់អ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ រុស្ស៊ីបានប្តេជ្ញាបន្តការវាយប្រហារដោយអាវុធជាក់លាក់ប្រឆាំងនឹងគោលដៅអ៊ុយក្រែន ក្រោយអ៊ុយក្រែនបានអះអាងថា ប្រតិបត្តិការយោធារុស្ស៊ីមានការយឺតយ៉ាវ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរុស្ស៊ី បានបំផ្លាញមូលដ្ឋានឥន្ធនៈដ៏ធំមួយនៅជិតទីក្រុង លីវី និងរោងចក្រជួសជុលវិទ្យុលីវី ក៏ដូចជាឃ្លាំងផ្ទុកមីស៊ីលនៅភាគនិរតីនៃទីក្រុងគៀវ ជាមួយនឹងអាវុធជាក់លាស់កាលពីថ្ងៃសៅរ៍។

អភិបាលក្រុង លីវី លោក Andriy Sadovyi បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ទីក្រុងលីវី ភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន បានរងការវាយប្រហារកាលពីថ្ងៃសៅរ៍។ ទន្ទឹមនឹងនេះដែរ ប្រធានរដ្ឋបាលយោធាតំបន់លីវី លោក Maksym Kozytskyi បានបញ្ជាក់ថា មានការផ្ទុះចំនួនបីនៅក្នុងទីក្រុង។

យោងតាមទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានឱ្យដឹងថា ការវាយប្រហារមួយអាចវាយប្រហារទៅលើកន្លែងស្តុកប្រេងក្នុងស្រុកមួយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ដោយដកស្រង់របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គម។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ីបានវាយប្រហារទីតាំងយោធាចំនួន ១១៧ នៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃមុន ។

យោងតាមក្រសួងបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីល Kalibr ជាច្រើនគ្រាប់ទៅកាន់ឃ្លាំងអាវុធ និងគ្រាប់រំសេវរបស់យោធាអ៊ុយក្រែន នៅតំបន់ Zhytomyr ភាគខាងជើងនៃប្រទេសអ៊ុយក្រែន ហើយបានវាយប្រហារឃ្លាំងផ្ទុកប្រេងឥន្ធនៈមួយនៅតំបន់ Nikolayev Oblast ភាគខាងត្បូងអ៊ុយក្រែន ដោយមីស៊ីល Oniks ។

ទាហានរុស្ស៊ី បានដណ្តើមកាន់កាប់ទីក្រុង Slavutych ដែលជាទីក្រុងតូចមួយដែលមានចម្ងាយ ១២០ គីឡូម៉ែត្រពីទីក្រុងគៀវ នេះបើយោងតាមមន្ត្រីម្នាក់នៅទីក្រុងគៀវ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Vadym Boychenko អភិបាលក្រុងបាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តកើតមានរវាងទាហានរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុង Mariupol នៃទីក្រុង Donetsk។ ហើយការប៉ះទង្គិចគ្នាកំពុងបន្តកើតមានក្នុងតំបន់ Sumy នៃប្រទេសអ៊ុយក្រែន មេះបើតាមទីភ្នាក់ងារព័ត៌មានជាតិអ៊ុយក្រែន បានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង