Cc time
Cct850x100 1
Itt 0  web banner

ចូ បៃដិន៖ "សំណាងខ្ញុំកាន់តែធំ" បើ Donald Trump នៅតែបន្តប្រឆាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក ចូ បៃដិន ថ្លែងក្នុងកិច្ចប្រជុំ ណាតូ 

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលបញ្ហាប្រឈមដែលបង្កឡើងដោយការសងសឹកដ៏មានសក្តានុពលជាមួយ Donald Trump នាពេលបោះឆ្នោតក្នុងឆ្នាំ ២០២៤ ខាងមុនេះ ដោយនិយាយថាគាត់នឹងមាន "សំណាងណាស់" ក្នុងការប្រឈមមុខនឹង Trump ម្តងទៀត ទោះបីជាមានការស្ទង់មតិបង្ហាញថាការប្រកួតបែបនេះនឹងមានភាពស្រាវស្រើបក្តី។

លោក ចូ បៃដិន បានថ្លែងទៅកាន់ក្រុមអ្នកកាសែត អំឡុងពេលថ្លែងការណ៌នៅក្នុងអង្គប្រជុំជាមួយ ណាតូ ថា ៖ "សំណាងខ្ញុំកាន់តែធំ" ប្រសិនបើ Donald Trump នៅតែបន្តប្រឆាំង លោកថ្លែងបែបនេះបន្ទាប់ពីអតីតមេដឹកនាំអាម៉េរិក លោក ដូណាល់ ត្រាំ ចេះតែវាយប្រហារគាត់ថា ជាមេដឹកនាំអសម្ថភាពក្នុងការដោះស្រាយវបត្តិសង្រ្គាមរវាង រុស្សី-អ៊ុយក្រែន។

ក្នុងកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោកនៅទីក្រុងប្រ៊ុចសែល ដើម្បីសម្របសម្រួលការឆ្លើយតបជាសកលចំពោះសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន លោក Biden ត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មានមួយថា តើគាត់មានការព្រួយបារម្ភអំពីថាតើគោលនយោបាយការបរទេសរបស់អាមេរិកនឹងនៅមានស្ថិរភាពដែរឬទេ ប្រសិនបើមានការប្រែប្រួលប្រធានាធិបតីនាពេលខាងមុន លោក Biden បានប្រាប់អ្នកសារព័ត៌មានថា គាត់មិនទាន់ហានសន្និដ្ឋានទេ។ លោក Biden បន្តចម្លើយហាក់ដូចជាដៀមដាម Trump ថា "ខ្ញុំសុំមិនតបតនឹងរិះគន់អតីតមេដឹកនាំរូបណាឡើយ ខ្ញុំរវល់ធ្វើកិច្ចការជាត់គ្មានពេលវេលាសម្រាប់រឿងអត់ប្រយោជន៌ឡើយ" លោកបន្តថា សម្រាប់ការបោះឆ្នោតបន្ទាប់ ខ្ញុំមានសំណាងណាស់ប្រសិនបើខ្ញុំមានបុរសខ្លាំងដូចជា ត្រាំ ជាគូប្រជែងរបស់ខ្ញុំ" ។

លោក Trump មិនទាន់បានប្រកាសជាផ្លូវការនូវការឈរឈ្មោះបោះឆ្នោតឡើងវិញទេ ប៉ុន្តែនៅតែជាឥស្សរជនដ៏មានប្រជាប្រិយបំផុតតែមួយគត់នៅក្នុងគណបក្សសាធារណៈរដ្ឋ ហើយបានណែនាំដោយបើកចំហថាលោកនឹងស្វែងរកផ្លូវចូលទៅនៅសេតវិមានម្តងទៀត។

លោក Biden បានប្រាប់ ABC News ក្នុងខែធ្នូថា គាត់មានគម្រោងឈរឈ្មោះជាមេដឹកនាំ ម្តងទៀត ខណៈអ្នកគាំទ្រលោកមួយចំនួនយល់ឃើញថាគាត់គឺជា "អ្នកគោរពជោគវាសនាជាតិដ៏អស្ចារ្យ" ។ លោកសង្គត់ធ្ងន់ថា ប្រសិនបើខ្ញុំមានសុខភាពល្អ ខ្ញុំនឹងបន្តឈរឈ្មោះជាមេដឹកនាំបន្តទៀត"៕

Khcct banner

អត្ថបទទាក់ទង