Yearendyearend1140x150

ប្រទេសប៉ូឡូញនឹងបណ្តេញអ្នកការទូតរុស្ស៊ី ៤៥ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសប៉ូឡូញនឹងបណ្តេញអ្នកការទូតរុស្ស៊ី ៤៥ នាក់ ប្រភពរូប៖ RT

ប៉ូឡូញ៖ ប៉ូឡូញនឹងបណ្តេញអ្នកការទូតរុស្ស៊ី ៤៥នាក់ ដែលត្រូវបានសង្ស័យថា ជាមន្ត្រីនៃសេវាកម្មពិសេសរបស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងបានប្រកាសកាលពីថ្ងៃពុធ។

សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលដែលជាប់សង្ស័យត្រូវបានពិពណ៌នាថាជា "មន្ត្រីនៃសេវាកម្មពិសេសរបស់រុស្ស៊ី និងអ្នកពាក់ព័ន្ធជាមួយពួកគេ" ដែលមានឋានៈជាអ្នកការទូតនៅក្នុងប្រទេសប៉ូឡូញ។

ISA បាននិយាយថា ខ្លួនបានប្រមូលភស្តុតាងនៃសកម្មភាពលាក់កំបាំងរបស់ជនសង្ស័យ។ ម្នាក់ក្នុងចំនោមពួកគេជាប់ពាក់ព័ន្ធជាមួយពលរដ្ឋប៉ូឡូញ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែមីនា ពីបទសង្ស័យចារកម្មសម្រាប់ប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍បាននិយាយថា ការបណ្ដេញអ្នកការទូតមួយចំនួនធំបែបនេះគឺ "ដោយសារតែគោលនយោបាយរបស់រុស្ស៊ីចំពោះសាធារណរដ្ឋប៉ូឡូញ និងសម្ព័ន្ធមិត្តរបស់ខ្លួន" និងការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

អ្នកការទូតរុស្ស៊ីបានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតរបស់ខ្លួននៅទីក្រុង Warsaw គឺ លោក Sergey Andreev ត្រូវបានកោះហៅដោយក្រសួងការបរទេសប៉ូឡូញកាលពីថ្ងៃពុធ។លោក Andreev បានបញ្ជាក់ថា គាត់ត្រូវបានផ្តល់បញ្ជីឈ្មោះអ្នកការទូតរុស្ស៊ីចំនួន ៤៥ នាក់ដែលត្រូវចាកចេញពីប្រទេសក្នុងរយៈពេលប្រាំថ្ងៃ។

ក្រសួងការបរទេសរុស្ស៊ីនិយាយថា ខ្លួននឹងឆ្លើយតបទៅនឹងការបណ្តេញចេញជាមួយនឹងសកម្មភាពដូចគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង