Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាស្នើឱ្យប៉ាគីស្ថានពិនិត្យពីការវិនិយោគ និង ពាណិជ្ជកម្មរួមគ្នា

នយោបាយ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាពៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាថ្ងៃទី ២២ ខែមីនា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព។ ការជួបពិភាក្សានេះ គឺដើម្បីរិតចំណងនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប៉ាគីស្ថានឱ្យកាន់តែប្រសើរ។

នៅក្នុងជំនួបនោះសម្ដេច ហ៊ុន សែន បានស្នើឱ្យឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមានរយៈពេលរហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ។

សម្ដេច ហ៊ុន សែន ក៏បានអរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់អាហារូបករណ៍ជាបន្តទៀត ដល់ប្រទេសកម្ពុជា៕

រូបភាពៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅកម្ពុជា


Khcct banner

អត្ថបទទាក់ទង