Yearendyearend1140x150

លោកកើត រិទ្ធិ៖ចៅក្រមព្រះរាជអាជ្ញាណាបំពេញការងារ«សុច្ឆន្ទៈ»នឹងត្រូវបានកត់ត្រាទុក

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រភពរូបភាព៖Thekhmerherald

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី គឺលោក កើត រិទ្ធិ បានប្រកាសលើកទឹកចិត្តចំពោះចៅក្រមព្រះរាជអាជ្ញាដែលបានលះបង់ពេលវេលារបស់ខ្លួន និងបានប្រើប្រាស់នូវសុច្ឆន្ទៈក្នុងការចូលរួមអនុវត្តន៌យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនឹងទទួលបានការគោរព និង ត្រូវបានកត់ត្រាទុក។ប៉ុន្តែបើចៅក្រមព្រះរាជអាជ្ញាណាមិនគោរពគោលការណ៍ច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ឧសភា លោក កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថា ក្រសួងយុត្តិធម៌នឹងដាក់ចេញនូវគោលការណ៌ធំមួយដើម្បីបញ្ចៀសស្ថានភាពត្រីងៀតឆ្លៀតពង។ គោលការណ៌ធំដែលក្រសួងបានដាក់ចេញនេះ គឺជាគោលការណ៌ដែលប្រកាន់ខ្ជាប់នូវភាពសុច្ចរិត ភាពស្មោះត្រង់ និងមិនពុករលួយ។

បើតាម លោក កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថា យុទ្ធនាការដែលត្រូវដាក់ចេញនៅក្នុងអភិក្រមទី២ គឺម្រូវតឱ្យក្រុមការងារទាំង៤ រួមទាំងសាលាដំបងរាជធានីភ្នំពេញត្រូវប្រកាន់ខ្ជាប់នូវជាមួយនឹងគោលការណ៌ដ៏ធំមួយ ដើម្បីចៀសវាងឱ្យបាននូវស្ថានភាព«ត្រីងៀតឆ្លៀតពង» ដែលជាគោលការណ៌មួយត្រូវប្រកាន់ខ្ជាប់នូវភាពសុច្ចរិត ស្មោះត្រង់ និងមិនពុករលួយ។

លោកបន្តថា ចៅក្រមព្រះរាជអាជ្ញាដែលបានលះបង់ពេលវេលារបស់ខ្លួន និងបានប្រើប្រាស់នូវសុច្ឆន្ទៈក្នុងការចូលរួមអនុវត្តន៌យុទ្ធនាការឱ្យទទួលបានលទ្ធផលល្អ នោះគុណសម្បត្តិរបស់គាត់នឹងទទួលបានការគោរព និងត្រូវបានកត់ត្រាទុក។

ផ្ទុយទៅវិញ បើចៅក្រមព្រះរាជអាជ្ញាឬក្រឡាបញ្ជីដែលបានប្រព្រឹត្តខុសច្បាប់ ឬចង់បានផលប្រយោជន៌ផ្ទាល់ខ្លួន នោះនឹងត្រូវកត់ត្រាទុកជាកំហុសដែលត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតជាមួយនឹងការទទួលខុសត្រូវទាំងផ្នែកវិជ្ជាជីវៈ និងផ្នែកផ្លូវច្បាប់។ បើសិនជាមានករណីប្រព្រឹត្តខុសច្បាប់កើតឡើង ក្រសួងយុត្តិធម៌នឹងដាក់ចេញជាដាច់ខាតនូវការឆ្លើយតបភ្លាមៗ។ នេះបើតាមប្រសាសន៌លោក កើត រិទ្ធិ

ចុងក្រោយ ក្រសួងយុត្តិធម៌បានអំពាវនាវដល់សាធារណជនទាំងអស់ ក៏ដូចជាអ្នកសារព័ត៌មាន ត្រូវចូលរួមគ្នាក្នុងការជួយចែករំឡែកនូវព័ត៌មានដែលខុសច្បាប់ និងភាពមិនយុត្តិធម៌នានា មកដល់ក្រសួងដើម្បីឱ្យក្រសួងអាចធ្វើកិច្ចការងារនេះបាន ហើយនឹងផ្តល់ផលប្រយោជន៌ជាធំចំពោះប្រជាពលរដ្ឋដើម្បីទទួលបាននូវភាពយុត្តិធម៌៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង