Cc time
Cct850x100 1
Itt 0  web banner

ឈ្មោះ ពូទីន ត្រូវបានដកចេញពីទិវានៃការចងនៅក្នុងការរំលឹកខួបភេវកម្មកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ឈរ​ជាមួយ​អភិបាលក្រុង Bayonne Joseph Doria នៅ​មុខ​វិមាន​អនុស្សាវរីយ៍ 9/11, Bayonne, N.J., ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2005

ក្រុងវ៉ាស៊ីនតោន៖ ទីក្រុងមួយក្នុងរដ្ឋ New Jersey បានបិទបាំងឈ្មោះប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ពីពិធីរំលឹកខួប ១១ ខែកញ្ញា ដែលរុស្សីបានសាងសង់អាគារមួយ ជូនប្រជាជនអាមេរិកកាលពីឆ្នាំ ២០០៥ តែដោយសារតែការវាយលុកយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន អាម៉េរិកសម្រេចចិត្តដកឈ្មោះ ពូទីន ចេញពីអំណោយមួយនេះ។

ឈ្មោះមេដឹកនាំរុស្សី លោក ពូទីន បានចូលរួមក្នុងពិធីបើកពិធីរំលឹកវិញ្ញាណក្ខន្ធ និងបន្ទះបង្ហាញឈ្មោះប្រធានាធិបតីរុស្ស៊ីអស់រយៈពេលជិតពីរទសវត្សរ៍ មុនពេលវាត្រូវបានដកចេញបន្ទាប់ពីជម្លោះរបស់រុស្ស៊ីជាមួយអ៊ុយក្រែនកាលពីខែមុន។ យោងតាមរបាយការណ៍ក្នុងស្រុក ឈ្មោះរបស់លោកពូទីនត្រូវបានបិទបាំងដោយកាសែត មុនពេល "ឈ្មោះដែលសរសេរលើបន្ទក្តា" ត្រូវបានលុបចេញដោយ សហរដ្ឋអាម៉េរិក។

លោក Tom Cotter ប្រធាននាយកដ្ឋានមុខងារសាធារណៈរបស់ក្រុង Bayonne បាននិយាយថាវាជា "អកុសល" ដែលឈ្មោះរបស់លោក Putin ស្ថិតនៅលើវិមាននេះ ហើយបានប្រដូច "អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនឥឡូវនេះ" ទៅ "ទម្រង់នៃអំពើភេរវកម្ម" ។ លោកបន្តថា លោកមិនចង់ឲ្យរឿងនេះក្លាយជារឿងរបស់ពូទីនដែលត្រូវបានគេលុបឈ្មោះចេញនោះទេ។

អភិបាលក្រុង Jimmy Davis បានច្រានចោលការរុះរើវិមានអនុស្សាវរីយ៍ទាំងស្រុង ហើយបានប្តេជ្ញាថា ទោះបីជាមានការកែប្រែក៏ដោយ "វិមាននេះនឹងមិនទៅណាទេ" ។

គួរបញ្ចាក់ថាអាគារTeardrop Memorial ដែលត្រូវបានដាក់ឈ្មោះជាផ្លូវការថា "ការតស៊ូប្រឆាំងនឹងភេរវកម្មពិភពលោក" ត្រូវបានប្រគល់ឱ្យសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ជាអំណោយពីប្រជាជនរុស្ស៊ី ដើម្បីរំលឹកដល់ការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។ វិមាននេះត្រូវបានតម្កល់នៅក្នុងទីក្រុង Bayonne រដ្ឋ New Jersey៕

Khcct banner

អត្ថបទទាក់ទង