Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

ការសាងសង់«ផ្លូវ៣៤ខ្សែនៅខេត្ត​ព្រះសីហនុ»​សម្រេចជាង៩០ភាគរយលើសផែនការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការសាងសង់ផ្លូវទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ 

ភ្នំពេញ៖ការសាងសង់ផ្លូវទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ សម្រេចបានជាង៩០ភាគរយហើយ គិតមកត្រឹមថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២០។នេះបើយោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ ខ្សែក្នុងខេត្តព្រះសីហនុ​គិតត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០របស់គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

បើតាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា អនុវត្តការងារដាក់លូបានចាប់ផ្ដើមនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ គិតត្រឹមដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ មានរយៈពេល ១៣៤ ថ្ងៃនិងសម្រេចបានចំនួន ៩១,៥៦% នៃការងារជាក់ស្ដែងលឿនជាងផែនការចំនួនសូន្យក្បៀស ៥៤% នឹងបញ្ចប់ក្នុងរយៈពេល ១១ ថ្ងៃខាងមុខថ្ងៃទី ២៧ ឧសភាឆ្នាំ ២០២០។

ការអនុវត្តការងារចាក់បេតុងបានចាប់ផ្ដើមនៅថ្ងៃទី២១ មករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃទី ១៦ ឧសភាឆ្នាំ ២០២០ មានរយៈពេល ១១៦ ថ្ងៃសម្រេចបានចំនួន ២៦,៤៤ ភាគរយនៃការងារជាក់ស្ដែងលឿនជាងចំនួន ៨,៣ ភាគរយនឹងបញ្ចប់ក្នុងរយៈពេល ១៥ ថ្ងៃខាងមុខគឺនៅថ្ងៃទី ១២ នៅថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២៩។

ការវាយតម្លៃសរុបការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុទាំងការងារគ្រឹះផ្លូវសម្រេចបានប្រមាណ៩០, ៦០% លឿនជាងផែនការប្រមាណ ៤,៥ ភាគរយដោយមិនគិតការងារអ៊ុតកៅស៊ូគំនូសសញ្ញាចរាចរណ៍ការដាំដើមឈើបង្គោលភ្លើងការរៀបកម្រាលថ្មក្រានីត។


ផ្ទាំងពាណិជ្ជកម្ម
Img 9694
ពាក្យទាក់ទង: ផ្លូវ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង