Cct850x100 1

ផ្លូវជាតិលេខ៣គ្រោងបញ្ចាប់ការសាងសង់តាមផែនការដោយគ្មានការរំខានពីជំងឺកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លូវជាតិលេខ៣ 

កំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនោះ គ្រោងនឹងបញ្ចប់ការសាងសង់ទៅតាមគម្រោងផែនការដោយគ្មានការរំខានពីជំងឺកូវីដ-១៩។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានសរសេរថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះគឺសម្រេចបានប្រមាណជាង៧០%ហើយ ដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២០២២។ ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាតដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិខ្លះក៏ដោយ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្តកសាងយ៉ាងសកម្មឱ្យបានចប់ទៅតាមគម្រោងផែនការ។ ផ្លូវជាតិលេខ ៣ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ត្រូវបានបើកការដ្ឋានកាលពីដើមខែ ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា។ផ្លូវនេះមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល ដំណាក់កាលទី១ពីចោមចៅ(ភ្នំពេញ) ទៅបែកគូសប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគូសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីក ទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ 

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)៕


ពាក្យទាក់ទង: ផ្លូវ
Khcct banner

អត្ថបទទាក់ទង