Cc time
Cct850x100 1
Itt 0  web banner

ហុងកុងរកឃើញករណីកូវិដឆ្លងថ្មី ៣ម៉ីននាក់ជាង ខណៈស្លាប់ ២៦៤នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកជំងឺ កូវិដ១៩ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺការឆ្លង (COVID-19) នៅទីក្រុងហុងកុង ប្រទេសចិន ថ្ងៃទី 4 ខែមីនា ឆ្នាំ 2022

ហុងកុង៖ អាជ្ញាធរសុខាភិបាលហុងកុង បានរាយការណ៍នៅថ្ងៃទី ១៤ មីនានេះថា បានរកឃើញករណីឆ្លង កូវិដ១៩ ថ្មីចំនួន ៣២,៤៣០ ករណីកាលពីថ្ងៃអាទិត្យ (១៣ មីនា) និងមានអ្នកស្លាប់ដោយសារកូវីដថ្មី ចំនួន ២៦៤នាក់។បច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមកសាងសមត្ថភាព ដើម្បីដោះស្រាយវិបត្តិដែលបានវាយលុកតាមផ្ទះ។

នាយកប្រតិបត្តិលោកស្រី Carrie Lam បានគូសបញ្ជាក់ថា ពលរដ្ឋហុងកុងជាច្រើនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬដាក់ឱ្យនៅដាច់ពីគេ រដ្ឋាភិបាល បាននិងកំពុងពង្រឹងសមត្ថភាពក្នុងការគាំទ្រពួកគេ។ លោកស្រី បន្តថា មនុស្សប្រហែល ៣០០,០០០ នាក់កំពុងនៅដាច់ដោយឡែកពីគេនៅផ្ទះ នៅពេលដែលមេរោគបម្លែងថ្មីអូមីក្រុង វាយលុកពាសពេញមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានការកកស្ទះយ៉ាងខ្លាំង ធ្វើឱ្យប្រព័ន្ធថែទាំសុខភាពមានការប៉ះពាលនឹងខ្វះខាតសម្ភារះជាច្រើនដែលជំរុញឲ្យហុងកុងរាំងស្ទះសេដ្ឋកិច្ចជាខ្លាំង។

គួរបញ្ជាក់ថា ទីក្រុងហុងកុង បានកត់ត្រាការឆ្លងជំងឺ កូវិដ១៩ ជិត ៧០០,០០០ករណី និង មានអ្នកស្លាប់ប្រហែល ៣,៥០០ នាក់ចាប់តាំងពីដើមឆ្នាំ ២០២០ ដែលភាគច្រើនអ្នកស្លាប់ភាគច្រើនស្ថិតក្នុងចំណោមមនុស្សវ័យចំណាស់ដែលមិនបានចាក់វ៉ាក់សាំង៕

Khcct banner

អត្ថបទទាក់ទង