Yearendyearend1140x150

ស្ត្រីចុងក្រោយដែលជាពីកូវីដ-១៩អរគុណរាជរដ្ឋាភិបាលដែល«មើលថែគាត់យ៉ាងល្អបំផុត»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ត្រីចុងក្រោយដែលជាពីកូវីដ-១៩។

ភ្នំពេញ៖នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។ ស្ត្រីចុងក្រោយគេដែលបានព្យាបាលជាពីជំងឺកូវីដ១៩ បានសម្តែងពីអារម្មណ៍រំភើបរីករាយគ្មានអ្វីប្រៀបផ្ទឹមនោះឡើយ។

ស្រ្តីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យដឹកត្រឡប់ទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យវិញ  និងតម្រូវឱ្យនៅដាច់ដោយឡែក១៤ថ្ងៃទៀត ដើម្បីធ្វើឱ្យប្រាកដថា គាត់ជាដាច់ ហើយមិនចម្លងទៅក្រុមគ្រួសារ។

មុនចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ត្រីរូបនេះ សរសើរមិនដាច់ពីមាត់ចំពោះកិច្ចប្រឹងប្រែង និង ការយកចិត្តទុកដាក់ខ្ពស់របស់គ្រូពេទ្យ ក្នុងការជួយសង្គ្រោះជីវិតរបស់គាត់ និងបានអរគុណរាជរដ្ឋាភិបាលដែល«មើលថែគាត់យ៉ាងល្អបំផុត»។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង