Yearendyearend1140x150

មេដឹកនាំអ៊ុយក្រែន ទទួចលែងចង់ចូលជាសមាជិក«ណាតូ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky 

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក Volodymyr Zelensky បានថ្លែងលែងចង់ក្លាយជាសមាជិកភាពណាតូទៀតហើយ បន្ទាប់ពីអ៊ុយក្រែនរងការវាយប្រហារពីរុស្សីយ៉ាងធ្ងន់ធ្ងហើយលោកស្នើសុំចូលណា តែគ្មាននរណាហានទទួលលោកចូលជាសមាជិកឡើយ។

លោក Zelensky បាននិយាយថា លោកបើកចំហរដើម្បី "សម្របសម្រួល" លើស្ថានភាពនៃទឹកដីគាំទ្ររុស្ស៊ីដែលបែកបាក់ពីរដែលប្រធានាធិបតី Vladimir Putin បានទទួលស្គាល់ថាជាឯករាជ្យ មុនពេលដែលការឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈ។ លោក Zelensky តាមរយះបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃច័ន្ទលើ ABC News ថា "ខ្ញុំបានសុំចូលជាសមាជិកណាតូយូហើយតាំងពីសង្រ្គាមមិនទាន់ផ្ទុះ រហូតមកដល់ឥឡូវអង្កការណាតូពុំទាន់ទទួលអ៊ុយក្រែនចូលជាសមាជិកនោះទេ" ។

លោកប្រធានាធិបតីបានបន្ថែមថា "សម្ព័ន្ធមិត្តណាតូភ័យខ្លាចចំពោះរឿងចម្រូងចម្រាស និងការប្រឈមមុខជាមួយរុស្ស៊ី" ដោយលោក សំដៅទៅលើសមាជិកភាពរបស់អង្គការណាតូ ។ លោក Zelensky បាននិយាយតាមរយៈអ្នកបកប្រែថា គាត់មិនចង់ធ្វើជាប្រធានាធិបតីនៃ "ប្រទេសដែលកំពុងសុំទានអ្វីមួយដោយលុតជង្គង់" នោះទេ។

យ៉ាងណាមិញ រុស្ស៊ីបាននិយាយថា ខ្លួនមិនចង់ឱ្យប្រទេសជិតខាងអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ដែលជាសម្ព័ន្ធភាពឆ្លងអាត្លង់ទិកដែលបានបង្កើតឡើងនៅដើមសង្រ្គាមត្រជាក់ដើម្បីការពារអឺរ៉ុបពីសហភាពសូវៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ព័ន្ធភាពណាតូបានពង្រីកបន្ថែមទៀត និងឆ្ពោះទៅទិសខាងកើត ដើម្បីដណ្តើមយកអតីតបណ្តាប្រទេសប្លុកសូវៀត ដោយធ្វើឱ្យវិមានក្រឹមឡាំងខឹងសម្បារ។ ដោយរុស្ស៊ីមើលឃើញការពង្រីកអង្គការណាតូថាជាការគំរាមកំហែងមួយ ខណៈដែលខ្លួនធ្វើជំហរយោធារបស់សម្ព័ន្ធមិត្តលោកខាងលិចថ្មីទាំងនេះនៅមាត់ទ្វាររបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង