Cc time
Cct850x100 1
Itt 0  web banner

ថៃ រកឃើញកូវិដឆ្លងថ្មី <<២ម៉ីនករណីជាង ហើយស្លាប់ ៦៩ នាក់ថែមទៀត>>

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ត្រី​ពេទ្យ​ធ្វើ​តេស្ត​បុរស​ម្នាក់​រក​កូវីដ-១៩ នៅ​ផ្សារ​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត​សាមុត​សាខុន នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២០។

បាងកក៖ ក្រសួងសុខាភិបាលសាធារណៈថៃបានប្រកាសនៅព្រឹកថ្ងៃពុធថា ប្រទេសនេះបានចុះបញ្ជីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៦៩ នាក់បន្ថែមទៀត និងករណីថ្មី ២២.០៧៣ ករណីក្នុងរយៈពេល ២៤ ម៉ោងមុននេះ។ នេះធៀបនឹងអ្នកស្លាប់ដែលទាក់ទងនឹងមេរោគឆ្លងចំនួន ៦៩ នាក់ និងករណីថ្មីចំនួន ១៨,៩៤៣ ដែលបានរាយការណ៍កាលពីព្រឹកថ្ងៃអង្គារ។ តួលេខនេះមិនរាប់បញ្ចូលលទ្ធផលវិជ្ជមាន ៣១,៨៩០ ពីការធ្វើតេស្តអង់ទីហ្សែនក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះទេ។ បើមិនដូច្នេះទេ ចំនួននេះនឹងនាំឱ្យមានករណីថ្មីរួមបញ្ចូលគ្នាចំនួន ៥៣,៩៦៣ ខណៈដែលអ្នកស្លាប់ថ្មីមានចំនួន ៦៩ នាក់មានអាយុចន្លោះពី ១៧ ទៅ ៩៥ ឆ្នាំ។

ទីក្រុងបាងកកមានអ្នកស្លាប់ថ្មីចំនួន ១៥ នាក់ ខណៈដែលមានអ្នកស្លាប់ចំនួន ៦ នាក់ទៀតនៅក្នុងខេត្តដែលនៅជាប់គ្នាគឺនៅសាមុតសាខុន ៣ករណី សាមុតប្រាកាន ២ករណី និងខេត្តណាខនផាថម ១ករណី ។ ខេត្តភាគកណ្តាល ផ្សេងទៀតពីរដ្ឋធានីបានកត់ត្រាការស្លាប់ចំនួន ២២ នាក់បន្ថែមទៀត យហើយប្រាំនាក់នៅចុនបូរី បីនាក់នៅប្រាចាបគីរីខាន់ និងឡពបូរី ពីរនាក់នៅកានចាន់បូរី និងត្រាត និងម្នាក់នៅឆាឈឿងសៅ ប្រាជីនបូរី សាមុតសុងឃឹមអយុធ្យាស្រះកែវ។ ភូមិភាគឦសាន្តមានអ្នកស្លាប់ថ្មីចំនួន ៥ នាក់ ក្នុងនោះមាន ២ នាក់នៅខនកែន និងមួយករណីនៅនគររាជសីម៉ា បុរីរ៉ាម និងស៊ីសាកេត។

ទីក្រុងបាងកកមានករណីថ្មីច្រើនជាងគេគឺ ៣,១៥២ ករណី តាមពីក្រោយដោយ ៩៧៦ករណី នៅចុនបុរី ៩៦៤ករណី នៅសាមុតប្រាកាន ៩១១ករណី នៅណុនថាបុរី ៨៨៨ករណី នគរស៊ីធម្មរាត ៧៣៥ករណី នៅសាមុតសាខុន ៦១៩ករណី អយុធ្យា ៥៤៥ករណី នៅភូកេត ៤៥២ករណី នៅបុរីរ៉ាម និង ៤៣៦ករណី។ ករណីនាំចូលចំនួន ៩២ ករណី មកពីប្រទេសចំនួន ២៤ ហើយក្នុងនោះមាន កម្ពុជា ២១ ករណី អាល្លឺម៉ង់ ១៤ ករណី មីយ៉ាន់ម៉ា ១២ ករណី ចក្រភពអង់គ្លេស ៩ ករណី និង ៥ ករណីមកពីប្រទេសឥណ្ឌូនេស៊ី និងបារាំង។

គួរបញ្ចាក់ថាករណី កូវិដ១៩ ទូទាំងពិភពលោកបានកើនឡើងចំនួន ១,៦០ លានក្នុងរយៈពេល ២៤ ម៉ោងដល់ ៤៤៩,៩១ លាន។ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកបានកើនឡើងពី ៦,៨០៧ ទៅ ៦,០៣ លាននាក់។

ក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងមានករណីច្រើនជាងគេចំនួន ១,៥៩ លានករណី បន្ទាប់មកប្រទេសអាល្លឺម៉ង់មាន ១,១៦លានករណី វៀតណាមមាន ៩៥៩,២៧១ ករណី និងប្រទេសរុស្ស៊ីមានចំនួន ៥៨៦,០២៥ ករណី៕

Khcct banner

អត្ថបទទាក់ទង