Cc time
Cct850x100 1
Itt 0  web banner

កូរ៉េផ្ដល់អង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន៣០០តោនមកកាន់ខេត្តគោលដៅចំនួន០៧នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រជាជនចំនួន ៧៥០០ គ្រួសារ បានមកទទួលយកអង្ករជំនួយសង្រ្គោះបន្ទាន់ (រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់អង្ករចំនួន ៣០០ តោន មកដល់ប្រជាជនកម្ពុជា សម្រាប់ចែកជូនប្រជាជនចំនួន ៧៥០០ គ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀង ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ ១៩ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ ។

បើតាមសេចក្តីប្រកាសព័ត៌មានរសប់ក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានដឹកនាំប្រតិភូក្រសួងចេញបេសកកម្មបន្ទាន់ទៅកាន់ខេត្តគោលដៅចំនួន០៧ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយចាប់ផ្តើមពីខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ បេសកកម្មដ៏មានសារៈសំខាន់នេះ មានគោលបំណងនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបណ្តាលមកពីបានទទួលរងនូវផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩។

បើតាមគម្រោងបែងចែកគឺអង្ករចំនួន ៣០០តោននេះ ត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៧ ៥០០គ្រួសារ ក្នុងនោះខេត្តស្វាយរៀងចំនួន ១ ០០០គ្រួសារ ត្បូងឃ្មុំចំនួន ១ ០០០ គ្រួសារ បាត់ដំបងចំនួន ១ ០០០គ្រួសារ បន្ទាយមានជ័យចំនួន ១ ៥០០គ្រួសារ ឧត្តរមានជ័យចំនួន ១ ០០០គ្រួសារ សៀមរាបចំនួន ១ ០០០គ្រួសារ និងខេត្តកំពង់ចាមចំនួន ១ ០០០គ្រួសារ (៤០គ.ក្រ /គ្រួសារ)។

ចំពោះអង្ករជំនួយសង្គ្រោះបន្ទាន់នេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់អង្ករចំនួន ៣០០ តោន មកដល់ប្រជាជនកម្ពុជា សម្រាប់ចែកជូនប្រជាជន ចំនួន ៧៥០០ គ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀង ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ ក្នុងរយៈពេលជាងពីរកន្លងទៅនេះ ។

ជាមួយគ្នានេះបឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យក្រសួងសកិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពី "ការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់ " កន្លងទៅនេះ និងជាពិសេសបានអនុញ្ញាតឲ្យឯកឧត្តមរដ្ឋមន្រ្តីនាំយកអង្គរនេះមកចែកជូនបងប្អូនដោយផ្ទាល់តែម្តងនៅតាមខេត្តគោលដៅទាំង ៧។

ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ជាពិសេសក្នុងឆ្នាំ២០២១ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើសុំអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន ពីលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

សំណើត្រូវបានលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ បានឯកភាព ដែលមានសាធារណៈរដ្ឋកូរ៉េជាម្ចាស់ជំនួយបានផ្គត់ផ្គង់អង្ករចំនួន ៣០០តោន (៧ ៥០០បាវ) គិតជាថវិកាស្នើ ៥៤៦ ៣៦០ដុល្លារ ហើយបានមកដល់កម្ពុជាកាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២១៕


Khcct banner

អត្ថបទទាក់ទង