Cc time
Cct850x100 1
Itt 0  web banner

ការវាយប្រហារលើវិហារឥស្លាមបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥៦នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ការវាយប្រហារលើវិហារឥស្លាមបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥៦នាក់ស្លាប់ ប្រភពរូប៖ RT

ប៉ាគីស្ថាន ៖ ក្រុមគ្រូពេទ្យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥៦ នាក់បានស្លាប់ និងជិត ២០០ នាក់បានរងរបួស បន្ទាប់ពីមានការបាញ់កាំភ្លើង និងការផ្ទុះនៅវិហារអ៊ីស្លាមមួយក្នុងទីក្រុង Peshawar ភាគពាយព្យប្រទេសប៉ាគីស្ថាន ក្បែរព្រំដែនអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រ។

អ្នករងរបួសជាច្រើននាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលមានន័យថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង នេះបើយោងតាមអ្នកនាំពាក្យរបស់មន្ទីរពេទ្យ Lady Reading (LRH) ដែលបានផ្តល់តួលេខ។

ការវាយប្រហារបានកំណត់គោលដៅទៅលើវិហារអ៊ីស្លាម Kucha Risaldar ក្នុងទីក្រុងចាស់របស់ Peshawar នៅពេលដែលអ្នកគោរពបូជាសាសនា Shia កំពុងប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋានថ្ងៃសុក្រ។

មេប៉ូលិសក្រុង Peshawar លោក Mohammed Ejaz Khan បាននិយាយថា ខ្មាន់កាំភ្លើងពីរនាក់ដំបូងបានបើកការបាញ់ប្រហារទៅលើមន្ត្រីប៉ូលីសនៅខាងក្រៅអគារ។

យោងតាមលោក Khan បានឲ្យដឹងថា ជនដៃដល់ម្នាក់ និងមន្ត្រីម្នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនេះ ខណៈដែលអ្នកវាយប្រហារទី ២ ធ្វើដំណើរចូលទៅក្នុងវិហារឥស្លាម ដោយពេលនោះមានមនុស្សប្រហែល ១៥០ នាក់នៅខាងក្នុង៕

Khcct banner

អត្ថបទទាក់ទង