Yearendyearend1140x150

សហព័ន្ធស្រូវអង្ករកម្ពុជាជូនដំណឹងដល់សមាជិក សមាជិកាទាំងអស់ឱ្យបានជ្រាបពីការយល់ព្រមឱ្យមាការនាំចេញអង្ករសពីរាជរដ្ឋាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) បានជូនដំណឹងដល់សមាជិក សមាជិកាទាំងអស់ឱ្យបានជ្រាបពីការតបសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការអនុញ្ញាតឱ្យធ្វើការនាំចេញអង្ករសឡើងវិញ។

យោងតាមសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋភិបាលកម្ពុជា បានអនុញ្ញាតឱ្យនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ។

គួរបញ្ជាក់ដែរថា សេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជាត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្តីពី រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យនាំចេញ អង្ករស ជាបណ្តើរៗឡើងវិញចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អង្ករស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង