Yearendyearend1140x150

អាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាប នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

សៀមរាប៖ អាកាសយាន្តដ្ឋានអន្តរជាតិថ្មីក្នុងទឹកដីខេត្តសៀមរាប នឹងបញ្ចប់ការសាងសាងរួចរាល់ជាស្ថាបពរក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមជំនួបរវាង រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) និងសហការី កាលពីថ្ងៃ១១ ឧសភា ២០២០។

នៅក្នុងជំនួបពិភាក្សាការងារ លោក លូ វី (Lu Wei)ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនAIAI បានឲ្យដឹងថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ នឹងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើរយៈពេល ៣៦ ខែ។ 

លោកបន្តថា ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និត ជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ​​ម៉ៅ ហាវណ្ណាល់ បានជម្រុញ និងឯកភាពឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈម រកដំណោះស្រាយ នឹងឱ្យមានកិច្ចប្រជុំជារៀងរាល់ថ្ងៃទី ២៥ ប្រចាំខែ ដើម្បីពិនិត្យលើវន្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានគួសបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី តែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសារសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង