Yearendyearend1140x150

អ្នកបើកបរ និងអ្នកធ្វើដំណើរឆ្លងកាត់ឬចូលខេត្តសៀមរាប ត្រូវត្រួតពិនិត្យសុខភាពបឋម

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការធ្វើដំណើរតាមដងផ្លូវ រូបតំណាង (ប្រភព FB) 

ភ្នំពេញ៖ អ្នកបើកបរ និងអ្នកធ្វើដំណើរឆ្លងកាត់ឬចូលខេត្តសៀមរាបទាំងអស់ ត្រូវបំពេញទម្រង់ផ្តល់ព័ត៌មានផ្តល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Codeជាមុនសិន ទើបអនុញ្ញាតឱ្យឆ្លងកាត់ ឬចូលខេត្ត។ 

បើតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា  ដំណើរការត្រួតពិនិត្យសុខភាព និងការចុះឈ្មោះនេះ នឹងដាក់ដំណើរនៅត្រង់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៃដងផ្លូវជាតិលេខ៦ មកម្ល៉េះ។

រដ្ឋបាលខេត្តសៀមរាបបានសង្ងត់ធ្ងន់ថា ការធ្វើដូច្នេះ  គឺដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកដំណើរឆ្លងកាត់ ឬចូលទឹកដីខេត្តសៀមរាប។ 

ចំណែក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជំរុញឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់បំពេញទម្រង់មុនពេលមកដល់កន្លែងត្រួតពិនិត្យ។

រដ្ឋបាលខេត្តរំពឹងថា អ្នកបើកបរ និងអ្នកដំណើរទាំងអស់នឹងផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានពិត ជៀសវាងការផ្តល់ព័ត៌មានមិនពិត នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ខេត្តសៀមរាប
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង