Yearendyearend1140x150

កូរ៉េខាងត្បូងកើនជំងឺកូវីដដល់១០ម៉ឺននាក់ ខណៈបម្រាមគោចរត្រូវបានបន្ធូរបន្ថយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មនុស្ស​កំពុង​រង់ចាំ​​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូវីដ-១៩ នៅ​កន្លែង​ធ្វើតេស្ត​បណ្ដោះអាសន្ន​មួយក្នុងទីក្រុង​សេអ៊ូល

សេអ៊ូល៖ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េបាននិយាយកាលពីថ្ងៃសុក្រនេះថា ករណីថ្មីនៃ កូវិដ១៩ ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូងបានកើនឡើងដល់ ១០ម៉ីននាក់ជាលើកដំបូង ចំពេលមានការផ្ទុះឡើងនៃមេរោគបម្លែងថ្មី អូមីក្រុង ។

អាជ្ញាធរបានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេនឹងបន្ធូរបន្ថយបម្រាមគោចរបន្តិចសម្រាប់អាជីវកម្មចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ១០ យប់ ប៉ុន្តែរក្សានូវវិធានការផ្សេងទៀតដូចជាការជួបជុំមនុស្សត្រឹមចំនួនប្រាំមួយនាក់នៅលើការជួបជុំឯកជន ការដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃសម្រាប់ការមកដល់ប្រទេសកូរ៉េ ការពាក់ម៉ាសនៅកន្លែងសាធារណៈ និងការឆ្លងកាត់ការឆែកកាតវ៉ាក់សាំង។

ក្រុមមន្ត្រីបាននិយាយថា វិធានការនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៣ ខែមីនាស្របពេលដែលការបោះជិតមកដល់។កំឡុងពេលដែលករណីបានកើនឡើង កូរ៉េខាងត្បូងបានកាត់បន្ថយការតាមដាននិងយុទ្ធសាស្រ្តដាក់ឱ្យនៅដាច់ពីគេ ដែលជួយឱ្យប្រទេសនេះទប់ស្កាត់រលកមុនក្នុងការត្រួតពិនិត្យបានយ៉ាងល្អប្រសើរ។

ដោយឡែកសម្រាប់អ្នកដែលមានរោគសញ្ញាតិចតួច ឬគ្មានកំពុងត្រូវបានព្យាបាលនៅផ្ទះជាជាងសម្រាកនីតាមមន្ទីពេទ្យ ហើយមានតែមនុស្សនៅក្នុងក្រុមហានិភ័យខ្ពស់ប៉ុណ្ណោះដែលអាចចូលធ្វើតេស្ត PCR ដោយឥតគិតថ្លៃ។ អ្នកផ្សេងទៀតត្រូវតែធ្វើតេស្តអង់ទីហ្សែនរហ័ស សម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូងកាន់តែលឿនដើម្បីរកមើលមេរោគកូវិដបម្លែងថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង