Cc time
Cct850x100 1
Itt 0  web banner

សម្ដេច ហ៊ុន សែន លើកពេលជួបសិស្សនិទ្ទេស A ដោយសារការកើនឡើងនៃអូមីក្រុង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កាលពីម្សិលមិញ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន បានផុសពីការលើកពេលនៃការជួបសិស្សនិទ្ទេស A ដែលគ្រោងនឹងជួបនូវថ្ងៃទី២៨ ខែកុម្ភៈនេះ។ ការលើកពេលនេះ ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។

បើតាមសម្តេច ហ៊ុន សែន ដើម្បីសុវត្ថិភាពសម្រាប់សិស្សនិទ្ទេសA និងអ្នកចូលរួម សម្តេចសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃ២៨ ខែកុម្ភៈ ទៅពេលក្រោយវិញ។ សម្តេច ហ៊ុន សែន មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយថា ការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងធ្វើឡើងនៅពេលណាឡើយ៕


Khcct banner

អត្ថបទទាក់ទង