Yearendyearend1140x150
Img 0571

សម្តេច ហ៊ុន សែន សុំការអព្យាស្រ័យមាតាបិតាសិស្សដែលរដ្ឋាភិបាលពន្យាពេលការបើកសាលា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ មិថុនានេះ បានប្រកាសសុំការអព្យាស្រ័យចំពោះមាតាបិតាសិស្សដែលរាជរដ្ឋាភិបាលពន្យាពេលបិទសាលារៀនសិន។សម្រាប់សម្តេច រលកទី១ បានទៅបាត់ហើយ ប៉ុន្តែគេព្រួយបារម្ភនូវរលកទី២ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយសារតែមានករណីជាក់ស្តែងនៅប្រទេសចិន និងកូរ៉េខាងត្បូង។ប្រសិនបើរលកទី២បានមកដល់ទំនប់ការពារដែលកម្ពុជាមានអាចជួយការពារមិនឱ្យឆ្លង។

ការថ្លែងរបស់សម្តេចហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និង ក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

បើតាមសម្តេចរលកទី១ គឺឆ្លងមកពីខាងក្រៅ ហើយប្រសិនបើរាជរដ្ឋាភិបាលប្រកាសបើកសាលាហើយឆ្លង ដល់សិស្សនោះវានឹងឆ្លងដល់សហគមនដែលមានហានិភ័យខ្ពស់សម្រាប់ប្រទេសកម្ពុជា។ហើយ សម្ដេចសំណូមពរឲ្យសិស្សិនិស្សិតខិតខំរៀន តាមប្រព័ន្ធអនឡាញសិន ទម្រាំស្ថានភាពប្រសើរឡើងវិញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្ដេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង