Cc time
Cct850x100 1
Itt 0  web banner

ហុងកុងបន្ទាបអាយុចាក់វ៉ាក់សាំងស៊ីណូវ៉ាក់មកត្រឹមកុមារអាយុ៣ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ទីក្រុងហុងកុង៖ តំបន់រដ្ឋបាលពិសេសហុងកុងបានប្រកាសនៅថ្ងៃទី ១៣ ថា អាយុអប្បបរមាក្នុងការចាក់ វ៉ាក់សាំង ស៊ីណូវ៉ាក់(Sinovac) នឹងត្រូវបន្ទាបពីអាយុ ១៥ ឆ្នាំដល់អាយុ ៣ ឆ្នាំ។ កុមារ និង មនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួនពីរដូសក្នុងចន្លោះរយៈពេល ២៨ ថ្ងៃ។

យោងតាមប្រព័ន្ធផ្សាយព័ត៌មានហុងកុងបានឪ្យដឹងថា នាយកដ្ឋានទទួលបន្ទុកអាហារ និងសុខភាពបានយោងទៅមតិរបស់គណៈកម្មាធិការប្រឹក្សាអ្នកជំនាញវ៉ាក់សាំង ដោយពិចារណាលើការគំរាមកំហែងដល់សុខភាពសាធារណៈដែលបង្កឡើងដោយជំងឺឆ្លងកូវីដ-១៩ និង បន្ទាប់ពីអត្ថប្រយោជន៍នៃការបន្ទាបអាយុដែលអាចអនុវត្តបាននៃចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ទើបមានការអនុម័តនេះឡើង៕

Khcct banner

អត្ថបទទាក់ទង