Yearendyearend1140x150

ក្រសួងការងាររៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដល់កម្មករដែលព្យួរកិច្ចសន្យាការងារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ជូនដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ ដើម្បីបង្កើនចំណេះដឹងជំនាញទន់ផង និងចៀសវាងការប្រមូលផ្តុំដែលនាំឲ្យមានឱកាសច្រើនក្នុងការឆ្លងមេរោគកូវីដ១៩ផង ព្រមទាំងបានឧបត្ថម្ភថវិកាក្នុងការសិក្សានេះទៀតផង។

បើតាមក្រសួងការងារបានបញ្ជាក់ថា ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ, ការបំពេញការងារជាក្រុម, មូលដ្ឋានច្បាប់ស្ដីពីការងារ, នីតិដោះស្រាយវិវាទការងារ, សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត, អត្ថប្រយោជន៍ ប.ស.ស, សុវត្ថិភាព និងសុខភាពការងារ (OSH) វិធានការបង្ការជំងឺCOVID-19។

គួរបញ្ជាក់ថា កម្មករនិយោជិតបានឆ្លងកាត់ការបណ្តុះបណ្តាលនេះ ជាង៥ពាន់នាក់ និងបានចុះឈ្មោះត្រៀមចូលរៀនជាង ១ម៉ឺន ៦ពាន់នាក់ផ្សេងទៀត។​ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ ថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្មករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង