Yearendyearend1140x150
Img 0571

ពេទ្យឯកទេសចិនចុះបង្រៀនវិធីបង្ការកូវីដ១៩ដល់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមគ្រូពេទ្យឯកទេសចិន កាលពីថ្ងៃទី៧ ខែឧសភា បានចុះផ្សព្វផ្សាយវិធីបង្ការជំងឺកូវីដ១៩ និង ធ្វើតេស្តដល់កងទ័ពកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តឧត្តរមានជ័យ។គណៈប្រតិភូក្រុមគ្រូពេទ្យឯកទេសចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ ដារិទ្ធ ប្រធាននាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ។

លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរ ជើងលេខ៤១ តាងនាមឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងពល បាននិយាយថា ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ កងទ័ពនៃអង្គភាពកងពលតូចថ្មើរជើងលេខ៤១ បានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល ដោយបានចាត់តាំងក្រុមគ្រូពេទ្យរបស់អង្គភាព ចុះសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះធ្វើការផ្សព្វផ្សាយ ណែនាំអំពីវិធីការពារ ការទប់ស្កាត់ និងធ្វើតេស្តពិនិត្យកម្តៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យផងដែរ។

ជាមួយគ្នានេះដែរ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ក៏បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួន តាមចំនួនខែនីមួយៗ ជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នេះផងដែរ។

គួរបញ្ជាក់ថា រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ៨ ឧសភា ២០២០ កម្ពុជាពុំរកឃើញករណីជំងឺ COVID-19 ថ្មី ទេ។ជាសរុបប្រទេសកម្ពុជាមានករណីជំងឺកូវីដ១៩ ចំនួន ១២២ករណី ដដែល និង មិនមានករណីជាសះស្បេីយថ្មី ទេ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាល នៅពេទ្យចំនួន ២នាក់ ប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង