Yearendyearend1140x150

អ្នកមិនទាន់ជាសះស្បើយពីកូវីដ-១៩ចំនួន២នាក់ត្រូវបញ្ជូនមកភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ដែលនៅសេសសល់មិនទាន់ជាសះស្បើយគឺមិនធ្ងន់ទេ ប៉ុន្តែវីរុសនៅតែមានក្នុងខ្លួនគាត់នៅឡើយ ដូចនេះក្រសួងបានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រាសាសន៍ថា ស្ថានភាពសុខភាពរបស់អ្នកជំងឺកូវីដ១៩ទាំងពីរនាក់នេះ គឺមិនធ្ងន់ធ្ងរទេតាមសភាពទូទៅរបស់អ្នកជំងឺ ប៉ុន្តែវីរុសនៅមានក្នុងខ្លួនគាត់នៅឡើយ ហើយនៅថ្ងៃនេះក្រសួងបានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហើយ។

បើតាមលោកជំទាវ វីរុសនេះពិបាកនឹងដឹងណាស់ដោយសារអ្នកទាំងពីរ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត។

គួរបញ្ជាក់ថា រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ៨ ឧសភា ២០២០ កម្ពុជាពុំរកឃើញករណីជំងឺ COVID-19 ថ្មី ទេ។ជាសរុបប្រទេសកម្ពុជាមានករណីជំងឺកូវីដ១៩ ចំនួន ១២២ករណី ដដែល និង មិនមានករណីជាសះស្បេីយថ្មី ទេ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាល នៅពេទ្យចំនួន ២នាក់ ប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង