Cct850x100 1

មន្រ្តីយោធា២រូបត្រូវតុលាការកាត់ទោសដាក់ពន្ធគានារ១៦ឆ្នាំពីបទបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អតីតយោធា២រូបដែលត្រូវកាត់ទោស។ 

ភ្នំពេញ៖តុលាការយោធា នៅថ្ងៃទី០៧ ឧសភានេះ បានប្រកាសសាលក្រមអតីតយោធា២រូប ដោយដាក់ពន្ធនាគារម្នាក់ៗ ១៦ឆ្នាំ ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់។មន្ត្រីយោធាទាំងពីរនាក់នោះរួមមាន៖

១/ផ្តន្ទាទោសឈ្មោះ សុខ ប៊ុនសឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឧត្តមសេនីយ៍ទោ នាយករង ទីចាត់ការបច្ចេកទេសអគ្គបញ្ជាការដ្ឋានដាក់ពន្ធនាគារចំនួន១៦ឆ្នាំ គិតពីថ្ងៃចាប់ខ្លួន ២៥ ឧសភា ២០១៩។

២/ ផ្តន្ទាទោសឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យមឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាអនុសេនីយ៍ឯក ជំនួយការសេនាធិការ វរៈសេនាតូចលេខ៣ កងពលតូចអន្តរាគមន៍លេខ១ដាក់ពន្ធនាគារចំនួន១៦ឆ្នាំ គិតពីថ្ងៃចាប់ខ្លួន ២២ កក្កដា ២០១៩។

ពីបទ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺនិង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ដល់ខែមិថុនា ឆ្នាំ២០១៨ តាមមាត្រា៤៦៣នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១០។


ពាក្យទាក់ទង: យោធា តុលាការ
Khcct banner

អត្ថបទទាក់ទង