Yearendyearend1140x150

សង្គមស៊ីវិល​និងសហជីព៥៩នៅកម្ពុជាថ្កោលទោសរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល​ និងសហជីពទាំង៥៩នៅកម្ពុជា​ នៅថ្ងៃទី ១២ កុម្ភៈនេះ បាននាំគ្នាតវ៉ា និងដាក់ញត្តិថ្កោលទោសចំពោះការរឹបអូសអំណាចតាមរយ:រដ្ឋប្រហារយោធានៅមុខស្ថានទូតសភាពមីយ៉ាន់ម៉ា ដែលស្ថិតនៅលេីបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទីក្រុងភ្នំពេញ។

ក្រុមអង្គការសង្គមស៊ីវិល​ និងសហជីពទាំង៥៩នៅកម្ពុជា​ បានចាត់ទុករដ្ឋប្រហាររបស់ក្រុមយោធាថាជាការរឹបអូសអំណាងចតាមរយ:រដ្ឋប្រហារយោធា​ដែលនេះជាការរំលោភដល់ឆន្ទ:របស់ពលរដ្ឋមីយ៉ាន់ម៉ា​ និងប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យដែលកំពុងតែលូតលាស់ឡេីងផងដែរ។

តាមរយ:ញត្តិនេះក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា​ ទាមទារឱ្យក្រុមអ្នកដឹកនាំរដ្ឋប្រហារយោធា ដោះលែងទីប្រឹក្សារដ្ឋ​ លោកស្រី​ អ៊ុង​ សាន​ស៊ូជី​ និងថ្នក់ដឹកនាំរដ្ឋាភិបាលស៊ីវិលដ៏ទៃទៀត ហើយសង្គមស៊ីវិលនៅកម្ពុជា​ និងសហជីព​ ទាំង៥៩ស្ថាប័នគឺគាំទ្រដល់ការតស៊ូរបស់ពលរដ្ឋមីយ៉ាន់ម៉ា​ ដេីម្បីប្រឆាំងរដ្ឋប្រហារយោធា​ និងដេីម្បីកសាងលទ្ធិប្រជាធិបតេយ្យ​ និងការគោរពសិទ្ធិមនុស្ស​។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: យោធា រដ្ឋប្រហារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង