Yearendyearend1140x150

មេដឹកនាំ ISIS បានបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ខ្លួននិងគ្រួសារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតី Joe Biden បានមើលវីដេអូកងកម្លាំងអាម៉េរិកកាលពីថ្ងៃពុធ ខណៈដែលកងកុម្ម៉ង់ដូអាមេរិកបានចុះចតនៅប្រទេសស៊ីរី ដើម្បីវាយឆ្មក់ផ្ទះបីជាន់ដែលហ៊ុំព័ទ្ធដោយដើមអូលីវ ជាកន្លែងដែលមេដឹកនាំកំពូល ISIS រស់នៅជាមួយភរិយា និងសមាជិកគ្រួសាររបស់គាត់។

លោក Biden បានមើលវីដេអូវាយប្រហារដោយយកចិត្តទុកដាក់ ខណៈឧទ្ធម្ភាគចក្រអាម៉េរិកបានជួបបញ្ហាមេកានិកបន្តិចបន្តួចនៅលើដី ខណៈពេលអាម៉េរិកបានជម្លៀសក្មេងៗចេញផុតពីតំបន់វាយឆ្មក់ជាមុន ទើបធ្វើការវាយប្រហារ។ ក្រោមប្រតិបត្តិការអស់មួយរយៈធំ មួយសន្ទុះក្រោយមក គេឃើញមានការផ្ទុះមួយបានផ្ទុះឡើង ការបំផ្ទុះគ្រាប់បែកអត្តឃាតបានធ្វើឲ្យ Abu Ibrahim al-Hashimi al-Qurayshi ប្រពន្ធ និងកូនរបស់គាត់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយសាកសពបានខ្ទាតចេញក្រៅអាគារ។

លោក Biden ត្រួតពិនិត្យការវាយឆ្មក់នេះយ៉ាងល្អិតល្អន់ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់បានរាយការជូនលោក។ តាមប្រភពដដែលបានឲ្យដឹងថាក្នុងការប្រតិបត្តិនេះពុំមានការស្លាប់ រឺ រងរបួសមកលើជនជាតិអាម៉េរិកនោះទេ។ មន្ត្រីអាមេរិកបានទទូចថា ជនស៊ីវិលតែមួយគត់ដែលស្លាប់បាត់បង់ជីវិត គឺនៅពេលដែលមេដឹកនាំ ISIS រូបនេះបានបំផ្ទុះគ្រាប់បែកអត្តឃាតខ្លួន និងក្រុមគ្រួសារ។

យ៉ាងមិញនេះជាប្រតិបត្តិការប្រឆាំងភេរវកម្មដ៏ថ្មីមួយក្នុងការកាន់តំណែងរបស់លោក Biden។ លោក Biden បានថ្លែងការណ៍ខ្លីមួយអំពីបេសកកម្មពីបន្ទប់សេតវិមាន Roosevelt ។ លោកបានមានប្រសាសន៍ថា “ប្រតិបត្តិការនេះគឺជាសក្ខីភាពមួយចំពោះលទ្ធភាព និងសមត្ថភាពរបស់អាមេរិកក្នុងការលុបបំបាត់ការគំរាមកំហែងភេរវករមិនថាពួកគេព្យាយាមលាក់ខ្លួននៅទីណាក៏ដោយក្នុងពិភពលោក” ដោយបានចេញសារមួយទៅកាន់ភេរវករដែលនៅតែមានចំនួនច្រើនថា៖ “យើងនឹងមកតាមអ្នក ហើយស្វែងរកអ្នក” ។

លោកបានបន្ថែមថា រាល់ការប្រុងប្រយ័ត្នត្រូវបានធ្វើឡើងដើម្បីការពារជនស៊ីវិលដោយនិយាយថា "យើងដឹងថានៅពេលដែលកងទ័ពរបស់យើងខិតជិតដើម្បីចាប់ខ្លួនភេរវករនោះ មេដឹកនាំជ្រុលនិយមរូបនេះបានបំផ្ទុះគ្រាប់បែកអត្តឃាត ដោយមិនគិតពីអាយុជីវិតគ្រួសាររបស់គាត់ ឬអ្នកដ៏ទៃនៅក្នុង អគារនេះ ជាជាងប្រឈមនឹងយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដែលមេដឹកនាំ ISIS រូបនេះបានប្រព្រឹត្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង