Cc time
Cct850x100 1
Itt 0  web banner

ក្រសួងសុខាភិបាលប្រកាសឲ្យក្រុមបាតុករ«ណាហ្គាវើល»ទៅយកសំណាកនៅកោះពេជ្រ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ។ ក្នុងសេចក្ដីប្រកាសនោះបានឲ្យដឹងថា ស្ត្រីបាតុករម្នាក់ ដែលជាអតីតបុគ្គលិកណាហ្គាវើលដ៍ បានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង។ ដូច្នេះបាតុករនៃបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ ត្រូវទៅយកសំណាក នៅកោះពេជ្រ ក្នុងរយៈពេលបីថ្ងៃ។

កាលពីថ្ងៃទី២៨ ខែមករា ស្ត្រីម្នាក់ដែលជាបាតុករ នឹងជាអតីតបុគ្គលិកណាហ្គាវើលដ៍ បានទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវីជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង បានបញ្ជាក់ដោយវិទ្យាស្ថានពិសោធ៍ប៉ាស្ទ័រកម្ពុជា។ ដូច្នេះដើម្បីបញ្ជៀសការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ ក្រសួងសុខាភិបាលសូមអោយ បាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្ដរកវីរុសកូវីដ-១៩ នៅក្នុងកោះពេជ្រ ក្នុងរយៈពេលបីថ្ងៃ។

រាល់បុគ្គលិកដែលមិនបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនឹងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាធរមាន។ ក្នុងករណីបុគ្កលិកណាម្នាក់ត្រូវបានរកឃើញវីជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ដាក់ឱ្យនៅដាច់ដោយឡែក ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យទទួលខុសត្រូវ៕


Khcct banner

អត្ថបទទាក់ទង