Cct850x100 1
1800px x h300px kh

តំណាងWHO៖«អូមីក្រុង»មានសមត្ថភាពចម្លងខ្ពស់ និងឱ្យកម្ពុជាត្រៀមបម្រុងការពារទុកជាមុន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា 

ភ្នំពេញ៖ អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានប្រាប់ឱ្យពលរដ្ឋកម្ពុជាត្រៀមខ្លួន សម្រាប់ការកើតឡើងនៃករណីជំងឺកូវីដប្រភេទថ្មីឈ្មោះ អូមីក្រុង នាពេលខាងមុខ ខណៈវីរុសនេះងាងឆ្លងជាងវីរុសប្រភេទដដៃទៀត។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖«យើងត្រូវតែត្រៀមខ្លួន សម្រាប់ការកើនឡើងនៃករណីជំងឺកូវីដ-១៩ នាពេលអនាគត ខណៈវីរុសនេះបន្តបំប្លែងខ្លួន នឹងងាយឆ្លងជាងវីរុស បំប្លែងខ្លួនថ្មីដទៃទៀត»។

លោកស្រីវេជ្ជបណ្ឌិតបន្តថ្លែងថា ខណៈពេលនេះកម្ពុជាកំពុងប្រឈមមុខទៅ នឹងភាពមិនប្រាកដប្រជានៃវីរុសបំប្លែងថ្មី ឈ្មោះអូមីក្រុង តែវីរុសនេះ បានផ្តល់ឱកាសឱ្យកម្ពុជាក្នុងការពង្រឹងសមត្ថភាព និងប្រព័ន្ធសុខាភិបាល ដើម្បីរៀបចំបម្រុងសម្រាប់ការកើនឡើងជាគំហុកណាមួយនៃជំងឺកូវីដ-១៩ ដែលអាចឱ្យកម្ពុជាជៀសបានពីសភាពការរាតត្បាតទៅហួសខ្សែបន្ទាត់ក្រហម ដែលធ្វើឲ្យប្រព័ន្ធសុខាភិបាលទទួល បន្ទុកធ្ងន់ធ្ងរ ឬអាចហួសកម្រិតដែលអាចទ្រាំទ្របាន។

លោកស្រី លី អាយលែន បន្តថា យើងនៅមិនទាន់ដឹងថា តើការឆ្លងវីរុសប្រភេទអូមីក្រុង (Omicron) បង្កឱ្យមានសភាពជំងឺធ្ងន់ធ្ងរ ជាងស្ថានភាពជំងឺកូវីដ-១៩បច្ចុប្បន្នឬយ៉ាងណាទេ បើប្រៀបធៀបទៅនឹងវារ៉ង់នៃកូវីដ-១៩ផ្សេងទៀត គ្រាន់តែដឹងបានថា វីរុសអូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្ត។

ទាក់ទងនឹងបញ្ហានេះ លោកស្រីក៏បានលើកឡើងពី ការអនុវត្តន៍វិធានការ ៣ ការពារ និង ៣ កុំ បូកនឹងការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាចំណុចគន្លឹះដែលមានប្រសិទ្ធភាព ហើយនៅតែជាការការពារដ៏រឹងមាំបំផុតរបស់កម្ពុជា ប្រឆាំងនឹងជំងឺកវីដ-១៩ រួមទាំងដែលតា និងអូមីក្រុង (Delta and Omicron) និងការពារជន ដែលងាយរងគ្រោះ ប្រសិនបើអនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការទាំងនេះ។

ចំណែកបន្ថែមពីនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយ "រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩”។ ព្រោះថា សុខភាពរបស់អ្នក គឺជាអាទិភាពចម្បងរបស់លោកអ្នក មានតែលោកអ្នកទេដែលអាចការពារការចម្លងជំងឺកូវីដ-១៩ បាន មានតែគ្រួសារលោកអ្នក និងសហគមន៍ របស់លោកអ្នកប៉ុណ្ណោះ ដែលអាចបញ្ឈប់ការរីករាលដាលនៃមេរោគនេះបាន។

គួររំលឹកដែរថា អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយនូវរបាយការណ៍របស់ខ្លួនដោយគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១ មានប្រទេសចំនួន ៥៧ នៅលើពិភពលោក ដែលបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសអូមីក្រង ក្រោយពីមានការប្រកាសរកឃើញករណីវីរុសអូមក្រងជាលើកដំបូងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសអាហ្វ្រិកខាងត្បូង។

យ៉ាងណាមិញ ក្រសួងសុខាភិបាល កំពុងធ្វើការយ៉ាងមមាញឹកដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ជាពិសេសពពួកបប្លែងថ្មីអូមីក្រុងនេះ។ ខណៈបច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់ណាមួយថា មានវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងប្រទេសកម្ពុជានៅឡើយក៏ដោយ។

ពាក្យទាក់ទង: អូមីក្រុង WHO
Khcct banner

អត្ថបទទាក់ទង