Cc time
Cct850x100 1
Itt 0  web banner

អ្នកជំនាញថា សង្រ្គាមនៅ<<អ៊ុយក្រែន>>គឺមិនអាចទៅរួចនោះទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


ភ្នំពេញ៖ វិបិត្តិសង្រ្គាមរុស្សី និងអ៊ុយក្រែនកំពុងស្ថិតនៅក្នុងបន្ទាត់ក្រហម ដែលជាជម្លាះមួយធ្វើឲ្យពិភពលោកកំពុងព្រួយបារម្ភថាវាអាចនិងបង្កទៅជាសង្រ្គាមលោកលើកទី ៣។ ទោះបីជាកំដៅនៃរុស្សី និងអ៊ុយក្រែនកំពុងតែកៀកទៅដល់ភ្លើងបៃតងពិតមែន តែអ្នកវិភាគឯកទេសមួយចំនួនយល់ឃើញថា សង្រ្គាមនៅ<<អ៊ុយក្រែន>>មិនអាចឈានទៅរកការផ្ទុះបាននោះទេ។

លោកបណ្ឌិតសុខ ទូច អ្នកឯកទេសវិភាគភូមិសាស្រ្ត នយោបាយ បានបើកកកាយពីជម្លោះរវាងរុស្សី និងអ៊ុយក្រែន ដែលជាជម្លោះមួយអាចបង្កទៅជាភ្លើងសង្រ្គាមលោកលើទី ៣។ យ៉ាងណាមិញអ្នកវិភាគរូបនេះ ក៏បានសង្កត់យ៉ាងធ្ងន់ៗថា ជម្លោះរវាង រុស្សីនិងអ៊ុយក្រែន គ្រាន់តែជាជម្លោះមួយដែលមិនអាចបង្កទៅជាភ្លើងសង្រ្គាមបាននោះ។

បើតាម លោកបណ្ឌិត សុខទូច រុស្ស៊ី ដែលជាមហាអំណាចបានដេកលង់លក់ជាយូឆ្នាំមកហើយ តែដោយសារតែរុស្សីឃើញ អង្កការណាតូ និង អាម៉េរិក ចេះតែឈឺឆ្អាលរករឿងនិងបញ្ចុះបញ្ចូលឲ្យប្រទេសដែលជារនាំងការពារសន្តិចសុខជាតិរបស់ រុស្សី ឲ្យចូលជាសមាជិក ណាតូ ទើបធ្វើឲ្យរុស្សីក្រៅក្រហល់ក្រហាយ ដេកមិនលក់បក់មិនល្ហើយព្រោះតែការគំរាមនិងពង្រីក អំណាច របស់អាម៉េរិក និង ណាតូមកលើដែនសន្តិសុខជាតិរបស់ខ្លួន។

លោក ប៉ែន ប៊ុនណា និយាយថាក្នុងស្ថានការនេះថា រុស្សី អ៊ុយក្រែន អាម៉េរិក និងអង្កការណាតូ កំពុងតែស្ថិតក្នុងបន្ទាន់ក្រហមដែលជាចំណុចប្រកាសអាសន្នមួយសម្រាប់គ្រប់ភាគីមហាអំណាចលោកខាងលិច។ លោកបន្ថែមថា សង្រ្គាមនេះអាចផ្ទុះបានដរាបណាភាគីណាម្នាក់ហានរំលងបន្ទាត់ក្រហមនេះ។

យ៉ាងណាមិញលោក ប៉ែន ប៊ុនណា ក៏សង្កត់យ៉ាងធ្ងន់ៗថា ប្រសិនបើអាម៉េរិកហានធានាថា អ៊ុយក្រែន និងមិនចូលជាសមាជិករបស់អង្កការណាតូទេនោះទេ រុស្សី ក៏មិនលូកលាន់និងឈ្លានពានទៅកាន់អ៊ុយក្រែនដែរ។ បើទោះបីជា រុស្សី ស្នើរឲ្យអាម៉េរិកធានាក៏ដោយ ក៏អាម៉េរិកបានតបទៅរុស្សីវិញដោយធ្ងន់ៗថា អង្កការណាតូ គឺជាអង្កការឯករាជ្យហើយបើកសិទ្ធនិងចិត្តយ៉ាងទូលាយស្វាគមន៏គ្រប់បណ្តាលប្រទេសឲ្យចូលជាសមាជិករបស់ខ្លួន។ អាម៉េរិកក៏បានព្រមានថាបើប្រទេសណាហានគំរាមបណ្តាលប្រទេសដែលចង់ចូលជាសមាជិក ណាតូ នោះអាម៉េរិកនិងឲ្យភ្លក់ថ្នាំខ្លាំងរបស់ អាគាំងតែម្តង។

ទន្ទឹមនិងនោះផងដែលយើងឃើញថាមានជំនួបការទូតរុស្សី អាមេរិក ជួបតាំងពីក្រសួងការបរទេសរហូតដល់ជំនួបប្រធានាធិបតីទាំងសងខាង ដែលអ្នកវិភាគយល់ឃើញថាវាជាសេចក្តីសន្និដ្ឋានចេតនារបស់ភាគីសងខាងចង់ដោះស្រាយផ្លូវការទូតច្រើនជាជាងការផ្ទុះសង្រ្គាម។

គួរបញ្ចាក់ផងដែលថាប្រសិនបើបន្ទាត់ក្រហមត្រូវបានបំពាន ដោយអាម៉េរិក រឺ ណាតូ បំពានយកអ៊ុយក្រែននោះរុស្សីនិងឲ្យ ណាតូ និង អាម៉េរិក សងថ្លៃសន្តិសុខជាតិ ព្រោះអ៊ុយក្រែនជារបាំងការពារសន្តិសុខជាតិរបស់រុស្សីស្រុង។

Khcct banner

អត្ថបទទាក់ទង